បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យដឹកនាំមន្ត្រីជំនាញចុះសិក្សាគម្រោងកសាងរង្វង់មូលដាក់ផ្លូវបំបែកជាបួនទៅសៀមរាប កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ស្ថិតភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។


លោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានប្រាប់ថា៖រដ្ឋបាលខេត្តបន្ទាយមានជ័យគម្រោងកសាងរង្វងមូលផ្លូវបំបែកជាបួនផ្លូវទៅខេត្តសៀបរាបដែលគ្រោងដាក់រូបហនុមាន ដែលអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុ រាត្រី បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យនិងសិក្សាគម្រោងកសាងរង្វងមូលដាក់រូបសំណាក់ដើម្បីអោយមានសោភ័ណភាពនិងការពារសុវត្ថិភាពចរាចរណ៍។


ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា៖ផ្លូវបំបែកជាបួនដែលជាប់ផ្លូវជាតិលេខ៦តភ្ជាប់ទៅខេត្តសៀបរាបនេះកាលពីមុនបានកសាងរង្វង់មូលនិងមានដាក់រូបហនុមានហើយត្រូវបានរុះរើចេញជាច្រើនឆ្នាំមកហើយដោយមានភាពចាស់ទ្រុឌទ្រោម។


ឯកឧត្តមបានបញ្ជាក់ថា ជាការណែនាំពីឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបន្ទាយមានជ័យបានគម្រោងកសាងរង្វង់មូលផ្លូវបំបែកជាបួនជាប់ផ្លូវជាតិលេខ៦តភ្ជាប់ទៅខេត្តសៀមរាបដែលដាក់រូបហនុមានដែលគម្រោងកសាងនៅឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.