ភ្នំពេញ÷ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញផ្សែងខ្មួលខ្មាញ់ហុយចេញពីតូបមួយនៅក្នុងផ្សារតូចទួលសង្កែ មួយសន្ទុះក៏ចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅឆាបឆេះឡើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលនៅក្បែរទីតាំងកន្លែងកើតហេតុ ប្រើប្រាស់ទុយោទឹក បំពង់ពន្លត់អគ្គិភ័យ ធុងស្ពេជញ្ជូនទឹកយកទៅពន្លត់ និងបានរាយការណ៍ទៅសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង 11:30 នាទីយប់ថ្ងៃទី 26 ខែកញ្ញា ឆ្នាំ 2022 នៅចំណុចផ្សារតូចទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

តាមសមត្ថកិច្ច ដែលចូលរួមបាញ់ពន្លត់អគ្គិភ័យនេះ បានឱ្យដឹងជាបឋមថា តូបរបស់អាជីវករអស់ចំនួន 9 ជាប្រភេទតូបជញ្ជាំងងស័ង្កសី ដំបូលប្រក់ស័ង្កសី នឹងសំភារះក្នុងតូបស្ទើរទាំងស្រុង ចំណែកឯរថយន្តពន្លត់អគ្គីភ័យចេញមកជាច្រើនគ្រឿង ហើយសមត្ថកិច្ចប្រើប្រាស់អស់ចំនួន 6 រថយន្ត។ ក្នុងគ្រោះអគ្គិភ័យនេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ ចំពោះមូលហេតុនៃការឆាន់សមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត៕

អត្ថបទ លី សុភ័ស

Share.