ព្រះសីហនុ ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកបរលើស្ថានភាពផ្លូវកោង បួងចង្កូតជ្រុល ក្រឡាប់ផ្ងារជើងតែខ្លួនឯង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវសម្តេចព្រះសង្ឃរាជ ទេព វង្ស ចំណុចផ្លូវកោងបំបែកផ្លូវជាតិលេខ៤ ពីវាលរេញ-ស្ទឹងហាវ ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

រថយន្តជួបគ្រោះថ្នាក់ ប្រភេទកុងតឺន័រ ម៉ាកDAEWOO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2749 បើកបរដោយឈ្មោះ គឹម កាន់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិក្រាំងចចាត ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបើកពីភ្នំពេញ ឆ្ពោះទៅស្រុកស្ទឹងហាវ ដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវកោង បួងច្កូតជ្រុល ក្រឡាប់ផីងផ្ងារជើងខ្លួនឯង តែមិនបង្កឲ្យអ្នកណារងរបួស ខូចខាតតែរថយន្ត ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ រួចឲ្យម្ចាស់ ក្រុមហ៊ុនហៅរករថយន្តស្ទូចទៅលើករថយន្តយកទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖តាតុង សែនជ័យ
