ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២២ គ្រោងនឹងបើកសវនាការ លើសំណុំរឿងលោកផ្កាយ៣ ឌួង ងៀប តែដោយសារអវត្តមានមេធាវី ការពារឲ្យជនជាប់ចោទ ការលើកពេលនេះដែរលោកព្រះរាជអាជ្ញារង ក៏បានដាក់ខលសន្យាជាមួយជនជាប់ចោទដែលគឺឲ្យជនជាប់ចោទទាក់ទងមេធាវីដើម្បីចូលរួមសវនាការ ហើយបើមេធាវីមិនមកត្រូវទទួលយកមេធាវីចាត់តាំងដោយតុលាការ នៅពេលនោះជនជាប់ចោទ ឌួង ងៀប ក៏បានឯកភាពតាមព្រះរាជអាជ្ញា។

ក្រោយពីសម្រេចចិត្តលើកពេលលោក សុិន សុវណ្ណរ័ត្ន ប្រធានក្រុមប្រឹក្សាជំនុំជំរះបាន និងលោក សេង ហៀង ជាតំណាងអយ្យការ បានកំណត់យកថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង៨ព្រឹកដើម្បីបើកសវនាការ។
កម្លាំងនគរបាលបាន អនុវត្តតាមដីកាឱ្យនាំខ្លួនរបស់តុលាការភ្នំពេញ ចាប់ខ្លួនលោកឧកញ៉ា ឌួង ងៀប នៅមុខសណ្ឋាគារ ដឺគ្រី ផ្លូវឌួង ងៀបសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សំណុំរឿងព្រហ្មទណ្ឌលេខ១០៤៣ចុះថ្ងៃទី១ខែមីនា ឆ្នាំ២០២១បណ្តឹងរបស់ឈ្មោះ Huang Hsiao Hsien បានប្តឹងឈ្មោះ ឌួង ងៀប និង ឌួង ម៉េងហុង ពីបទឆបោកនិងក្លែងឯកសារសាធារណៈនិងសមគំនិតក្នុងអំពើឆបោកនិងអំពើក្លែងបន្លំឯកសារសាធារណៈប្រព្រឹត្តនៅភ្នំពេញកំឡុងឆ្នាំ២០១៨កន្លងទៅ លើទឹកប្រាក់ជិត១០ លានដុល្លារ៕
អត្ថបទ៖ ចតុមុខ

