បញ្ហាម្ដាយក្មេកកូនប្រសាររវាងអតីតតារាបង្ហាញម៉ូដ Victoria Secret អ្នកស្រី Victoria Beckham ជាមួយនឹងកូនប្រសារស្រី Nicola Peltz Feud ឈានដល់ដំណាក់កាលកាន់តែធ្ងន់ធ្ងរឡើងរហូតកូនប្រុស Brooklyn ងាកទៅពឹងពាក់ប្អូនប្រុស Romeo ជួយរកដំណោះស្រាយ។

ប្រភពជិតស្និទ្ធិនឹងគ្រួសារតារាល្បីបានបង្ហើបឱ្យដឹងថាកូនប្រុសអតីតតារាបាល់ទាត់ជើងចាស់ Romeo Beckham កំពុងតែដើរតួនាទីជាអ្នកកសាងសន្តិភាពក្នុងគ្រួសាររវាងម្ដាយនិងបងថ្លៃ។ ប្រភពបានប្រាប់សារព័ត៌មាន Daily Mail ថា «មានភាពតានតឹងនៅក្នុងគ្រួសារ ធ្វើឱ្យ Brooklyn ដែលជាអ្នកកណ្ដាលពិបាកចិត្តយ៉ាងខ្លាំង គេមានអារម្មណ៍ស្មុគស្មាញ ហើយជាលទ្ធផលគេនិង Romeo ចាប់ផ្ដើមស្និតស្នាលគ្នាជាងមុន ជាពិសេសស្មារបស់ Romeo គឺជាទីពឹងពាក់សម្រាប់បងប្រុសខ្ចីផ្អែកពេលចង់យំ»

ប្រភពដដែលបានបន្តទៀតថា៖ «Romeo បានទូរស័ព្ទទៅបងប្រុសរបស់មិនលោះពេល ព្រឹក ថ្ងៃ យប់ ហើយគេបានព្យាយាមនិយាយជាមួយនឹង Nicola ដើម្បីព្យាយាមឱ្យស្ថានការណ៍មានភាពធូរស្រាល។
ទំនាស់រវាង Victoria និង កូនប្រសារស្រីកើតឡើងនៅក្នុងថ្ងៃអាពាហ៍ពិពាហ៍កាលពីខែមេសា ខណៈដែលអតីតសមាជិក Spice Girl បានធ្វើឱ្យកូនក្រមុំស្រក់ទឹកភ្នែកព្រោះតែអ្នកស្រីដណ្ដើមរាំបើកឆាកជាមួយនឹងកូនកំលោះ Brooklyn មុនកូនក្រមុំ៕


