ភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិយ៉ាងសកម្ម ធ្លាប់ជាប់ពន្ធនាគារក៏ច្រើនលើកតែមិនរាង ចាល ត្រូវបានកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនច្រើនថ្ងៃមកហើយ ទើបតែនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នេះ គ្រាន់តែឃើញកម្លាំងសមត្ថកិច្ច ព្យាយាមបើកម៉ូតូរត់គេច ត្រូវបានកម្លាំងស្ទាក់ចាប់ខ្លួនបាន ត្រង់ចំណុចផ្លូវ១១៣K កែងផ្លូវសហព័ន្ធរុស្សុី ចំណុចភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យមុខដដែលៗ តែងធ្វើសកម្មភាពឆក់កាបូប ទូរស័ព្ទ ពលរដ្ឋតាមដងផ្លូវ សហព័ន្ធរុស្សុី ក្នុងភូមិសាស្ត្តខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារមិនដែលយូរនិង ច្រើនលើកហើយ មិនរាងចាល យកមុខរបរឆក់ធ្វើជាអាជីពទៅ។លុះមកដល់ព្រឹកនេះត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចាប់ខ្លួនសារជាថ្មី ដោយជនសង្ស័យប្រើប្រាស់ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JL-0971 ជាមធ្យោបាយ ដើរឆក់រាល់ថ្ងៃ រហូតដល់ពលរដ្ឋ សមត្ថកិច្ចស្គាល់ ចំណាំស្លាកលេខម៉ូតូអស់ហើយ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូ តាមផ្លូវ១១៣K ពីជើងទៅត្បូង ឡើងផ្លូវសហព័ន្ធរុស្សុី បម្រុងធ្វើសកម្មភាពឆក់ ត្រូវបានកម្លាំងប្រទះឃើញស្ទាក់ចាប់ខ្លួនបាន ។
ជនសង្ស័យបន្ទាប់ពីចាប់ខ្លួនបាន ត្រូវបាននាំទៅផ្នែកជំនាញ ដើម្បីសាកសួរ តាមនីតិវិធី និងស្រាវជ្រាវបន្តស្វែងរកបក្ខពួក ៕

អត្ថបទ៖តាតុង សែនជ័យ
