កំពង់ធំ៖ រថយន្តកូរ៉េដឹកចេកបើកលឿន បុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ដឹកទៅសង្រ្គោះចំណែករថយន្តក្រឡាប់ធ្លាក់ចេកពេញផ្លូវ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតនៅវេលាម៉ោងជិត ១១យប់ថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិសាលាឃុំ ឃុំទ្រៀលស្រុកតាំងគោ ខេត្តកំពង់ធំ។

តាមសមត្ថកិច្ចបានឲ្យថា ហេតុការណ៍នេះបានបង្កឡើងដោយរថយន្តដឹកចេក កូរ៉េ២តោនកន្លះ ម៉ាកហ៊ីហិនដាយ ពណ៍សរពាក់ស្លាកលេខ ភ្នំពេញ 3C.2778 និងម៉ូតូឌ្រីមសង់ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ០៦ ខណះដែលម៉ូតូជនរងគ្រោះបទឆ្វេងចូលតូបបិតស្កុតរបសខ្លួន ហើយរថយន្តដឹកចេកបានធ្វើដំណើរមកពីក្រោយយ៉ាងលឿន.ជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូកណ្តាលថ្នល់បណ្តាល ជនរងគ្រោះបាក់ដៃឆ្វេងសន្លប់ឈឹង។
ជនរងគ្រោះឈ្មោះឈុនដាវីត.ភេទប្រុសអាយុ២៣ឆ្នាំ.រស់នៅភូមិអង្គនាង.ឃុំទ្រៀល.ស្រុកតាំងគោក.ខេកំពង់ធំ។ដឹកទៅសង្រ្គោះនៅមន្ទីរខេត្ត។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរ បានមកជួយសម្រួលចរាចរ និងលើកចេកទៅដាក់ខាងចិញ្ចើមផ្លូវបញ្ជៀសការកកស្ទះ និងបាននាំយកម្ចាស់រថយន្តបង្កទៅសាកសួរតាមនិតិវិធី៕
អត្ថបទ៖ កំពង់ធំ

