កំពង់ស្ពឺ ៖ រថយន្តធុនធំ២គ្រឿងបើកច្រាសទិសបុកគ្នាពេញទំហឹង រងខូចខាតធ្ងន់ កាលពីវេលាម៉ោង៥និង ៣០ នាទីល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៥៩-៦០ ស្ថិត នៅ ចំណុចភូមិកណ្ដាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុភាគីរថយន្តម៉ាក FUSO ពណ៌បៃតង ពាក់ ស្លាកលេខកំពង់ស្ពឺ 3A-1733 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ស្ពឺ 4A-0051 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកពីលិចទៅកើត ដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តច្រាសទិស ម៉ាក HINO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3B-1087 ដឹកធុងហ្គាស អ្នកបើកបរឈ្មោះ ជ្រា ស្រ៊ា ភេទប្រុ ស អាយុ៤២ឆ្នាំ រស់នៅភូមិម្រាល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បណ្តាលឲ្យរថយន្តទាំង២គ្រឿងរងខូចខាតធ្ងន់ មិនមានអ្នកណារងរបួសឡើយ ។

ក្រោយកើតហេតុសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រងចាំដោះស្រាយពេលក្រោយ ៕
អត្ថបទ៖ តាតុង សែនជ័យ

