ខេត្តព្រះសីហនុ ៖ លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យបាន១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំនុចភូមិ០៥ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យមានឈ្មោះ ភូ ប៊ុនថៃ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ០៥ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ៖ ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន១ កញ្ចប់។
ថ្នាំគ្រាប់សង្ស័យជាសារធាតុញៀនចំនួន ០២គ្រាប់ ។ ទូរសព្ទ័ ចំនួន ១គ្រឿង ។

បន្តាប់ពីឃាត់ខ្លួនបានជនសង្ស័យបាន ជនសង្ស័យខាងលើបានសហការណ៍ជាមួយសមត្ថកិច្ច រហូតបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះ ចែម ភារម្យ ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ បច្ចុប្បន្ន ភូមិ ០៥ សង្កាត់ ០៤ ក្រុង/ខេត្តព្រះសីហនុ ។ ចំណែកវត្ថុតាងដកហូតរួមមាន ទូរស័ព្ទ១ គ្រឿង និងម៉ូតូ១ គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលេីកំពុងធ្វើការឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ តាមនិតិវិធី៕

អត្ថបទ៖ ក្រុងព្រះសីហនុ

Share.