បាត់ដំបង÷ នគរបាលជំនាញបានបញ្ជូនបុរសម្នាក់ទៅសាលាដំបូងខេត្តបាត់ដំបង ក្រោយប្រើប៉ែល និងពូថៅឆែបប្លន់យកម៉ូតូ រួមទាំងលុយរបស់ប្រជាពលរដ្ឋ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា÷ កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២២នេះបានបញ្ចប់ការកសាងសំណុំរឿង ហើយបានបញ្ជូនជនសង្ស័យម្នាក់ទៅអនុវត្តច្បាប់ក្រោយបានប្រព្រឹត្តបទល្មើសមានស្ថា ន ទម្ងន់ទោស និងបង្កឱ្យជនរងគ្រោះរងរបួស។

ជនសង្ស័យមានឈ្មោះស៊ុ សុភ័ក្រ ភេទប្រុ ស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង។ នៅយប់កើតហេតុថ្ងៃទី ០៧ ខែកញ្ញា ត្រង់ចំណុចក្រុមទី ០៤ ភូមិរំចេក២ សង្កាត់រតន: ជនសង្ស័យបានប្រើប្រាស់ប៉ែល និងពូថៅឆែវាយប្លន់ទៅលើជនរងគ្រោះឈ្មោះយឹម កុសល់ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បណ្តាលឲ្យរងរបួស រួចជនរងគ្រោះបានរត់ទៅប្តឹងដល់សមត្ថកិច្ចក្រុង។
ក្រោយកម្លាំងផ្នែកជំនាញទទួលបានពាក្យបណ្តឹងភ្លាមបានចុះស្រាវជ្រាវរហូតនាំខ្លួនជនបង្កមកកាន់អធិការដ្ឋាននគរ បា លក្រុងបាត់ដំបងដើម្បីសាកសួរ។ ជនសង័្សយបានសារភាពថារូបគេពិតជាបានប្រើប្រាស់ប៉ែលប្លន់យកម៉ូតូ និងប្រាក់ពីជនរងគ្រោះខាងលេីពិតប្រាកដមែន។

ជាមួយនោះកម្លាំងបង្ក្រាបបានមកវិញនូវវត្ថុតាងម៉ូតូម៉ាកវីវ៉ា សេរីឆ្នាំ២០០៨ ពណ៌ខ្មៅមួយគ្រឿងជារបស់ជនរងគ្រោះ ក្រៅពីនេះប៉ែលដងឫស្សី ០១ដើម និងពូថៅ ០១ផងដែរ៕
អត្ថបទ៖ ដំបងក្រញូង

