បន្ទាយមានជ័យ៖ ឃាត់ខ្លួនជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន៥នាក់ជាបន្តបន្ទាប់បញ្ចូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក ធិន ស៊ីនដេត ស្នងការររងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយផ្នែកជំនាញនៃ អធិការដ្ឋាននគរបាលស្រុកក្រុង និងមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងចែកចាយគ្រឿងញៀនចំនួន៥នាក់ជាបន្តបន្ទាប់។

ជនសង្ស័យទី១.ឈ្មោះ លឹម ចំរ៉ុង ហៅង៉ា ភេទប្រុស អាយុ២២ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគាររយៈពេល០៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀន) ។ ទី២ឈ្មោះ ឆាន់ ហុង ភេទប្រុស អាយុ២២ឆ្នាំ ទាំងពីរនាក់រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលឃាត់ខ្លួននៅស្រុកព្រះនេតព្រះ។

តាមចម្លើយជនសង្ស័យខាងលើ កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀត នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យទី១.ឈ្មោះ សន យូជីន ភេទប្រុសអាយុ១៥ឆ្នាំ និងទី ២.ឈ្មោះ យឹម ផុន ភេទប្រុសអាយុ២៥ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ០៣ឆ្នាំ ពីបទជួញដូរ្រឿងញៀន ទី៣.ឈ្មោះ មាស សំណាង ភេទប្រុសអាយុ២៥ឆ្នាំ ទាំង៣នាក់ខាងលើរស់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកស្នងការរង វរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់បន្ថែមថា៖ក្នុងកិច្ចប្រតិបត្តិការទាំង០២ ស្រុកនេះ នគរបាល បានធ្វើការដកហូតវត្ថុតាង មាន៖គោលដៅទី១/-ម្សៅក្រាមពណសថ្លា ០១កូនថង់ ថ្លឹងសាច់ថ្នាំសុទ្ធ ទម្ងន់ ០.៥៨ក្រាម ទូរសព្ឌដៃ០២គ្រឿង ,គោលដៅទី២/-ម្សៅក្រាមពណ៌សថ្លា ចំនួន១១ថង់(ថង់ធំ០៧និងតូច០៤) ច្រកចូលក្នុងថង់តែ០១ ទម្ងន់៧១៤.២២ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ,ជញ្ជីងថ្លឹង០១, ឧបរណ៍កែច្នៃសម្រាប់ជក់មួយចំនួននិងទូរសព្ទដៃ០៣គ្រឿង ។បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់និងវត្ថុតាង ត្រូវបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមាន ដើម្បីចាត់ារតាមនិតិវិធីហើយដែរ ៕
អត្ថបទ៖ ប៉ោយប៉ែត

