
កីឡាករប្រដាល់សញ្ជាតិហ្វីលីពីនដ៏ល្បី Manny Pacquaio ដែលធ្លាប់ចាញ់ Floyd កាលពីឆ្នាំ២០១៥ ក៏បានទៅអង្គុយទស្សនាដៃគូចាស់របស់ខ្លួនបញ្ចប់ Mukura ត្រឹមទឹកទី២ ក្រោយពីប្រកួតនេះចប់ Floyd បាននិយាយពីគម្រោងរបស់ខ្លួនថានឹងត្រឡប់មកកាន់ប្រទេសជប៉ុនម្ដងទៀនៅពេលខាងមុខនេះ។

អ្នកប្រដាល់អាមេរិកកីឡាករ Floyd Mayweather ក៏បានបញ្ជាក់ថាគេនឹងប្រកួតនៅប្រទេសជប៉ុនម្ដងទៀតនៅពេលខាងមុខ ក្រោយយកឈ្នះផុយៗលើកីឡាករ Mikuru Asakura។
ការនិយាយព្រលយសម្ដីស្រដៀងគ្នានេះអាចជាតម្រុយនៃជំនួបសងសឹករវាង Pacquaio និង Floyd ក្នុងប្រទេសជប៉ុនក្នុងពេលដ៏ខ្លីខាងមុខ។ គួរបញ្ជាក់ដែរថាអ្នកទាំងពីរធ្លាប់បង្កើតព្រឹត្តិការណ៍ប្រកួតជាប្រវត្តិសាស្ត្រខាង៧ឆ្នាំមុន ដោយកាលនោះ Pacquaio ចាញ់ទាំងមិនអស់ចិត្ត៕


