មុខសញ្ញារក្សាទុកជូញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រីចំនួន ៤ នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាមួយវត្ថុតាងថ្នាំញៀននិងធាតុផ្សំបទល្មើសជាច្រើនផ្សេងទៀតនៅក្នុងប្រតិបត្តិការបង្រ្កាបជាបន្តបន្ទាប់កាលពីយប់ថ្ងៃយប់ទី០៨ខែមិថុនាឆ្នាំ២០២១នេះ។
លោកនាងវុធអធិការនគរបាលស្រុកបាកាន ខេត្តពោធក៍សាត់បានឲ្យដឹងថាប្រតិបត្តិការទីមួយធ្វើឡើងនៅវេលាម៉ោង 8:00និង 27 នាទីយប់ថ្ងៃទី 8ខែមិថុនាឆ្នាំ 2021នៅផ្ទះមួយកន្លែងស្ថិតក្នុងភូមិបឹងព្រៃ ឃុំត្រពាំងជង ឃាត់ខ្លួនជនសង្ស័យចំនួន 2 នាក់ទីមួយឈ្មោះ ជ័រ វាសនាភេទប្រុសអាយុ 33 ឆ្នាំជាម្ចាស់ផ្ទះនិងទី 2 ឈ្មោះរឿងខួច ភេទប្រុសអាយុ 22ឆ្នាំក្នុងនោះដកហូតបានវត្ថុតាងថ្នាំញៀនចំនួន 6 កញ្ចប់ កាំភ្លើងកែច្នៃចំនួនពីដើម ម៉ាស៊ីនឆក់ត្រីមួយកំផ្លេ ឧបករណ៍សម្រាប់ជក់មួយកំប្លេនិងសម្ភារៈរួមផ្សំមួយចំនួនទៀត។

បន្ទាប់មកថ្ងៃដដែលវម៉ោង 9 និង 30 នាទីយប់សមត្ថកិច្ចបង្រ្កាបមួយកន្លែងផ្សេងទៀតនៅចំណុចខ្ទមចាំស្រែស្ថិតក្នុងភូមិរំចេក ឃុំត្រពាំងជង ឃាត់ខ្លួនជនសង្ស័យចំនួន 2 នាក់ទីមួយឈ្មោះមាសស្រីខួច ភេទស្រីអាយុ 23 ឆ្នាំរស់នៅក្នុងភូមិបឹងខ្នាឃុំបឹងខ្នារ និងទី 2 ឈ្មោះស៊ិនសំបូរ ភេទប្រុសអាយុ 25 ឆ្នាំរស់នៅក្នុងភូមិត្រពាំងជងឃុំត្រពាំងជង ។ សមត្ថកិច្ចដកហូតបានថ្នាំញៀនមួយកញ្ចប់ កាំភ្លើងកែច្នៃចំនួនពីរដើម ពូថៅមួយ កាំបិតតូចធំចំនួន 2 ដាវ 1 ដើម ទូរសព្ទចំនួន 3 គ្រឿងឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន 1 កំប្លេ និងសម្ភារៈរួមផ្សំមួយ ចំនួនទៀត។
បើតាមសមត្ថកិច្ច ជនសង្ស័យប្រុសស្រីទាំងបួននាក់នេះគឺជាមុខសញ្ញាដែលសមត្ថកិច្ច តាមប្រម៉ាញ់ច្រើនដងរួចមកហើយទើបតែពេលនេះបង្ក្រាបបានបញ្ជូនយកមកអធិការដ្ឋានដើម្បីបង្កសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ចាត់ការតាមនីតិវិធី៕


អត្ថបទ៖ភ្នាក់ងារពោធិ៍សាត់
