នៅ​ថ្ងៃ​ទី​៩ ខែ​ មិថុនា​នេះ​ តារា​ជើង​ចាស់​ចំនួន​៣​ រូប​ទទួល​បាន​អំណោយ​ឧបត្ថម្ភ​ជា​អង្ករ​និង​ថវិកា​ពី «មូលនិធិ​សិល្បករ​ចាស់​ជរា​» នៃ​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​។​

​យោង​តាម​ផេក​ហ្វេសប៊ុក​លោក​ ហេង ឡុង​ ប្រធាន​សមាគមមិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​ ​អំណោយ​ឧបត្ថម្ភ​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ ​បាន​ឧបត្ថម្ភ​​​ជូន​ចំពោះ​ សិល្បករ​រៀម​ច្បង​​វ័យ​ចាស់ ​កំពុង​តែ​​ជួប​ប្រទះ​​ជីវភាព​​​ខ្វះខាត​ដូច​ខាង​ក្រោម​៖ ​

១.តារាកំប្លែងជើងចាស់លោកតា ក្តិប ដែលមានជំងឺស្លាប់មួយចំហៀងខ្លួន និងជីវភាពខ្វះខាត

២.កវីនិពន្ធជើងចាស់លោកតា សុម ម៉ាត់ ដែលមានជំងឺលើសឈាម និងជីវភាពខ្វះខាត។

៣.តារាកំប្លែងជើងចាស់លោកតា ចេក ដែលមានជំងឺប្រចាំកាយ និងជីវភាពខ្វះខាត។

នៅ​ក្នុង​នោះ​ដែរ​​លោក​ ហេង ឡុង​តំណាង​ឱ្យ​ប្រធាន​សមាគម​បាន​​ឆ្លៀត​ឱកាស​គោរព​​ថ្លែង​អំណរ​គុណ​ទៅ​ដល់​សប្បុរស​ជន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ «មូលនិធិ​សិល្បករ​ចាស់​ជរា​»​ ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ជួយ​គាំទ្រ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និង​ សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន​រ៉ា​នី​ ហ៊ុន​សែន​ ដែល​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ ​ក្នុង​មួយ​ឆ្នាំ​៥​ម៉ឺន​ដុល្លារ​ រយៈ​ពេល​៥​ឆ្នាំ​។ ក្រៅ​ពី​នោះ​ក៏​មាន​ អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និង ​អ្នក​ឧកញ៉ា ហុងពីវ អគ្គនាយក​បុរីពិភពថ្មីដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា​ផង​ដែរ​

Telegram-Troryorng
Share.