លោក ទែន ឡន ជាជនជាតិខ្មែរដំបូងគេបង្អស់ដែលត្រូវបានសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) ជ្រើសរើសធ្វើជាអាជ្ញាកណ្ដាលបាល់ទះអន្តរជាតិ ក្រោយឆ្លងកាត់ការសិក្សានិងធ្វើតេស្តជាច្រើនលើក។ លោកមានឱកាសចេញទៅដឹកនាំការប្រកួតនានាដែលរៀបចំនៅឆាកអន្តរជាតិទាំងកម្រិតអាស៊ាន និងក្នុងទ្វីបអាស៊ី ជាដើម។



