សិល្បៈជាតិ៖ បុរសសង្ហាបេក្ខភាពប្រកួត Cambodian Idol រដូវកាលទី៥ លោក ណាន វីសា ច្បាស់ជាមានបទចម្រៀង Original ថ្មី ដើម្បីកំដរអារម្មណ៍អ្នកគាំទ្រជាមិនខាន ក្រោយគ្រូភ្លេងល្បីឈ្មោះម្នាក់ពោលពាក្យបែបនេះ។

កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២ លោក ដាភ្លេង ដែលជាគ្រូភ្លេងមានឈ្មោះល្បីល្បាញមួយរូប ក្នុងវិស័យចម្រៀងបានចេញមកប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកខ្លួនថា លោកបានបញ្ចេញបទចម្រៀងពិសេសនិងមានគុណភាពមួយឱ្យ តារាចម្រៀង ណាន វីសា ដែលជាបទចម្រៀងដំបូងលើវិថីសិល្បៈរបស់អ្នកចម្រៀងជើងថ្មីម្នាក់នេះ។

«បញ្ចេញបទដែលមានគុណភាព និងរក្សាទុកជាយូរមកហើយជូនប្អូនប្រុស Visa Nan ដើម្បីបើកទំព័រថ្មីលើវិស័យចំរៀង សូមបងប្អូនចូលរួមគាំទ្រវិស័យចំរៀងថ្មីយើងផងបាទ»។ នេះគឺជាអ្វីដែលលោកដាភ្លេងបានលើកឡើងតាមរយៈបណ្ដាញសង្គម Facebook។
អ្នកគាំទ្ររបស់តារាចម្រៀង ណាន វីសា កំពុងតែរីករាយចំពោះដំណឹងដ៏ល្អនេះ ហើយគេជឿថាបទចម្រៀងថ្មីមួយបទនោះប្រាកដជាមានការគាំទ្រជាក់ជាមិនខាន ព្រោះលោក ដាភ្លេង គឺជាអ្នកនិពន្ធទំនុកភ្លេងមានបទពិសោធខ្ពស់និងធ្លាប់ធ្វើចម្រៀងឱ្យតារាល្បីៗជាច្រើនរូបកន្លងមកហើយ៕

