
នៅសល់៩ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមនៅប្រទេសកាតា ខណៈក្រុមជម្រើសជាតិប្រេស៊ីល ក្រោមការដឹកនាំរបស់លោក Tite បានបញ្ចេញបញ្ជីឈ្មោះ២៦នាក់ជាផ្លូវការ។
ខណ:តារាជើងស៊ុតរបស់ហង្សក្រហម Liverpool គឺខ្សែប្រយុទ្ធ Roberto Firmino គ្មានឈ្មោះលេង World Cup រីឯកីឡាករជើងចាស់ Dani Alves ស្ថិតក្នុងបញ្ជីឈ្មោះ២៦នាក់ ធ្វើឲ្យអ្នកគាំទ្រមួយចំនួនមិនសូវសប្បាយចិត្ត ប៉ុន្តែវាគឺជាការសម្រេចចិត្តរបស់លោក Tite ហើយក៏បានអះអាងថាលោកនឹងទទួលខុសត្រូវរឿងគ្រប់យ៉ាងទាំងអស់។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំង២៦នាក់របស់ប្រេស៊ីល៖

យ៉ាងណាមិញ Roberto Firmino ក៏បានថ្លែងដូច្នេះថា៖«កាលពីម្សិលមិញ អ្វីៗមិនដូចដែលខ្ញុំប្រាថ្នា ឬដូចដែលខ្ញុំបានសុបិនពេញមួយជីវិតរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំមើលទៅក្រោយ ហើយខ្ញុំនៅតែដឹងគុណចំពោះព្រះ ព្រោះគាត់បានអនុញ្ញាតឱ្យខ្ញុំរស់នៅក្នុងសុបិននេះរួចហើយក្នុងឆ្នាំ ២០១៨។ ហើយខ្ញុំឆ្លៀតឱកាសនេះដើម្បីអបអរសាទរអ្នកទាំងអស់ដែលត្រូវបានកោះហៅ»។
គួរដឹងថាក្រុមជម្រើសជាតិប្រេស៊ីល ស្ថិតនៅពូល G ជាមួយ ស្វីស, ស៊ែប៊ី និង កាមេរូន ខណ:ការប្រកួតបើកឆាកនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ដោយប្រេស៊ី ប៉ះ ស៊ែប៊ី នៅកីឡដ្ឋាន Lusail Iconic វេលាម៉ោង ២:០០នាទីយប់រំលងអធ្រាត្រ៕


