សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការក្តៅរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញលិខិតណែនាំរឹតបន្តឹង និងទប់ស្កាត់ការលួចនាំចូលជ្រូករស់ខុសច្បាប់នៅតាមសត្តឃាតដ្ឋាននានា ដើម្បីការពារវិស័យចិញ្ចឹមសត្វក្នុងស្រុក ការពារសុខភាពសាធារណៈ និងធានាសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ។
