ក្រោមកិច្ចគាំទ្របច្ចេកទេស និងការជំរុញខ្សែច្រវាក់តម្លៃពីអង្គការ AGRISUD សហគមន៍កសិករនៅតំបន់ខ្នងភ្នំគូលែន កំពុងតែបង្ហាញសក្តានុពលយ៉ាងខ្លាំងក្នុងការដាំដុះ និងកែច្នៃដំណាំ «ខ្ជាយខ្មៅ» (Black Ginge) ទៅជាផលិតផលសម្រេចស្តង់ដារខ្ពស់ ដែលកំពុងមានតម្រូវការខ្លាំងនៅលើទីផ្សារគ្រឿងទេស និងឱសថបុរាណ។ ដំណាំខ្ជាយខ្មៅ ត្រូវបានដាំដុះដោយយកចិត្តទុកដាក់បំផុតពីសំណាក់កសិករមូលដ្ឋាន ដោយអនុវត្តតាមគោលការណ៍កសិ-រុក្ខកម្ម ដែលជាបច្ចេកទេសមួយនៃកសិ-អេកូឡូស៊ី។ តាមការពន្យល់របស់ លោក កែវសុភ័ក្ត្រ លក្ខណៈពិសេសនៃមើមខ្ជាយខ្មៅដែលដាំដុះនៅលើភ្នំគូលែន គឺមានសំបកខាងក្រៅស្រដៀងនឹងខ្ញី ឬរមៀតធម្មតា ប៉ុន្តែនៅពេលប្រមូលផល និងពោះ ឬកាត់ចេញមក វាមានសាច់ខាងក្នុងពណ៌ស្វាយចាស់…
