សិល្បៈអន្តរជាតិ៖ តារាសម្ដែងល្បីថៃនាង Poklook បានចែករំលែកវីដេអូពីកាមេរ៉ាសុវត្ថិភាព បង្ហាញឱ្យឃើញថានាងប៊ិះនឹងអស់ជីវិតដោយសារតែផឹកថ្នាំ បើសិនមិនបានគូស្នេហ៍ជួយទាន់ប្រហែលជាគ្មានសំណាងបានរស់ទេ។ ហេតុការណ៍គ្រោះថ្នាក់ដែលបណ្ដាលឱ្យតារាស្រីនេះ ប៊ិះនឹងអស់ជីវិត កើតឡើងនៅពេលដែលកញ្ញា Poklook កំពុងផឹកវីតាមីន តែស្រាប់តែថ្នាំនោះឆ្លាក់ជាប់ក្នុងបំពង់ខ្យល់ ដោយខណៈនោះកំលោះ Mike តាំងស្មារតីបាន ចូលទៅជួយទាន់ពេលវេលា។ ក្រោយរួចគ្រោះថ្នាក់ តារាស្រីល្បីរូបនេះបានបង្ហោះ Clip Video ចេញពីកាមេរ៉ាសុវត្ថិភាពភ្ជាប់ជាមួយនឹង Caption ថា៖ «ធ្លាប់ឃើញមនុស្សស្លាប់នៅចំពោះមុខចំពោះមាត់ ដោយសារតែញ៉ាំអាហារហើយឆ្លាក់ជាប់ក… ថ្ងៃនេះវេទនាណាស់…
