ដើម្បីឲ្យខេត្តភាគឦសាននៃប្រទេសកម្ពុជាទទួលបាននូវការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច សង្គម និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចតេជោហ៊ុន សែន ដែលកាលនោះមានវ័យ៤៧ឆ្នាំ បានផ្ដួចផ្ដើមបង្កើតកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលមានប្រទេសជាប់ព្រំដែនគ្នាទាំង៣ គឺកម្ពុជា ឡាវ និងវៀតណាម នៅឆ្នាំ១៩៩៩។ នៅពេលបង្កើតកិច្ចសហប្រតិបត្តិការនេះឡើង សម្ដេចបានស្នើសុំការគាំទ្រពីឡាវ បន្ទាប់មកក៏បានស្នើសុំការគាំទ្រពីវៀតណាមទៀត ហើយប្រទេសទាំង២ក៏បានទទួលសំណើកម្ពុជា។ កាលនោះនាយករដ្ឋមន្ត្រីឡាវ គឺលោក ស៊ីសុវត្ថិ កែវប៊ុនផាន់ ចំណែកនាយករដ្ឋមន្ត្រីវៀតណាមគឺ លោក ផាម វ៉ាន់…
