Browsing: តំបន់ទេសចរណ៍

ស្ថានទូតសាធារណរដ្ឋឆែក​ប្រចាំ​ទីក្រុង​ភ្នំពេញ​ បាន​បង្ហាញ​ពី​ក្ដី​រំពឹងខ្ពស់​ថា​នឹង​មាន​អ្នក​ទេសចរ​ ឆែក មក​ទស្សនា​កម្សាន្ត​តំបន់​ឆ្នេរ​ក្នុង​ក្រុង​ព្រះសីហនុ​រាប់រយ​នាក់​ក្រោយ​មាន​ជើង​ហោះ​ហើរត្រង់​ជា​​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ។

Read More

កាន់​តែ​រំកិល​ជិត​ដល់​ដាច់​ឆ្នាំ​មែនទែន​ហើយ​ ប្រជាពលរដ្ឋ​ខ្មែរ​យើង មួយ​ភាគ​ធំ ក៏​បាន​ចាប់​ផ្ដើម​គិតពី​គម្រោង​ដើរ​លេង​កម្សាន្ត​ជួបជុំ​ក្រុម​គ្រួសារ ដើម្បី​ត្រៀម​ជម្រុះ​នូវ​កង្វល់​ និង​រឿង​រ៉ាវ​មិន​ល្អ​នៃ​ឆ្នាំ​ចាស់​ ត្រៀម​ទទួល​ពរជ័យ និង​រឿងរ៉ាវល្អៗ នៃ​ឆ្នាំ​ថ្មី​។ ប៉ុន្តែ​ប្រសិន​បើ​អស់​លោក​អ្នក​នៅ​មិន​ទាន់​មាន​គម្រោងទេ សូម​ណែនាំ​ ទឹកធ្លាក់ឆាយដាច់ អូរធុងសាំង ខេត្តពោធិ៍សាត់ នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ក្រៅ​ពី​មាន​ទេសភាព​ស្រស់ស្អាតហើយ​នោះ អ្នក​ទេសចរណ៍​អាចថតរូប​លេង ឬ​ងូតទឹក​លេងកម្សាន្ត​បាន​យ៉ាង​ស្បើយអារម្មណ៍។ ចំណែក​អ្នក​និយម​ចូលចិត្ត​ បោះតង់វិញ​កាន់តែពេញចិត្តស្ដូកតែម្ដង ព្រោះ​ទីតាំង​នេះ​សក្តិសម​ខ្លាំង​ សម្រាប់​ការ​មក​បោះ​តង់ លម្ហែជា​លក្ខណៈ​គ្រួសារ ឬមិត្តភក្តិ៕

Read More