ហេតុអ្វីចាំបាច់ប្រារព្ធទិវានារីអន្ដរជាតិ ៨មីនា នេះឡើង
Browsing: ទិវានារីអន្តរជាតិ
នៅក្នុងថ្ងៃនេះ សារព័ត៌មានត្រយងសូមលើកយកព័ត៌មានស្ដីពីការឈ្វេងយល់ពីបទពិសោធន៍របស់ស្ត្រីខ្លាំងក្នុងវ័យស័យជំនួញទាំង ៥ រូបនេះ នោះអ្នកនឹងចាប់ផ្ដើមសាងខ្លួនទៅរកភាពជោគជ័យ.មានដូចតទៅនេះ៖
គោលនយោបាយបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៅតែបន្តយកចិត្តទុកដាក់យ៉ាងសំខាន់លើសមភាពយេនឌ័រ និងកំពុងធ្វើនវានុវត្តន៍វិស័យនេះឲ្យស្របទៅតាមបដិវត្តកម្មឌីជីថល ពោលគឺសមភាពយេនឌ័រក្នុងសម័យឌីជីថល។ ហេតុនេះហើយ លោកស្រី ស ស៊ីណែត អ្នកនាំពាក្យក្រសួងកិច្ចការនារីបានបង្ហាញសុទិដ្ឋិនិយមថា រហូតដល់ឆ្នាំ២០៣០ វិស័យយេនឌ័រនឹងកាន់តែល្អប្រសើរ ឆ្លើយតបទាន់ពេលវេលានៃយុគសម័យឌីជីថល ក៏ដូចជាគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកស្រី ម៉ៅ ម៉ាប់ នាយិកាប្រតិបត្តិនៃអង្គការក្លាហាន លើកឡើងថា សមភាពយេនឌ័រក្នុងសម័យឌីជីថលកំពុងមានភាពល្អប្រសើរច្រើន ប៉ុន្តែស្ត្រី និងក្មេងស្រីក៏កំពុងប្រឈមនឹងការបៀតបៀនតាមរយៈប្រព័ន្ធឌីជីថលផងដែរ។ «យើងសង្កេតឃើញថា ស្ត្រីជាច្រើនកាន់តែមានសមត្ថភាពប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីធ្វើកិច្ចការមួយចំនួន…
