ក្រុមហ៊ុនបុរីពិភពថ្មីបានប្រកាសទិញផ្ទះពីអតិថិជនត្រឡប់ចូលវិញ ៥០% នៃប្រាក់បង់ប្រចាំខែ(ប្រាក់ដើមខែបូកការប្រាក់)ចាប់ពីខែទី៧ ឡើងទៅ។ នេះបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់បុរីពិភពថ្មីបោះត្រាក្រុមហ៊ុនកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដែលទំព័រហ្វេសប៊ុករបស់អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុបទើបបង្ហោះកាលពីល្ងាចថ្ងៃទី៣១ខែតុលានេះ។
Browsing: បុរី
Read More
លទ្ធផលនៃជំនួបប្រជុំស្វែងរកដំណោះស្រាយករណីតវ៉ារបស់អតិថិជនបុរីពិភពថ្មីសាខាកំបូល ៣ នៅសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ ភាគីខាងក្រុមហ៊ុនបុរីពិភពថ្មីបានយល់ព្រមទទួលយកសំណើចំនួន ៣ ចំណុចរបស់អតិថិជនទៅពិចារណា ដែលចំណុចមួយក្នុងចំណោមចំណុចទាំងបី គឺបើកចំហរយៈ៩០ថ្ងៃទុកលទ្ធភាពឱ្យក្រុមហ៊ុនទទួលទិញផ្ទះពីអតិថិជនត្រឡប់ចូលវិញ។
លោក ហេង តារា តំណាងក្រុមអ្នកតវ៉ាករណីបុរីពិភពថ្មីកាបូល៣ រឹបអូសផ្ទះប្រាប់សារព័ត៌មានត្រយងនៅថ្ងៃទី៣០ខែតុលានេះថា នៅថ្ងៃស្អែកនឹងមានជំនួបចរចាដោះស្រាយវិវាទខាងលើដោយមានតំណាងភាគីចំនួនបី គឺតំណាងក្រុមប្រជាពលរដ្ឋ ភាគីបុរីពិភពថ្មី និងអាជ្ញាធររដ្ឋបាលសាលារាជធានីភ្នំពេញ។
