Browsing: លាន អាហ្វ្រីលគីនីន

នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​មាន​ផ្ទុះ​ការ​ចាប់​អារម្មណ៍​មួយ​ ដោយ​សារ​តែ​ម្ចាស់​បំណុល​ម្នាក់​បាន​ចេញ​មក​ប្រកាស​រក​មុខ​លោក​ឧកញ៉ា លាន​ អាហ្វ្រីលគីនីន ឱ្យ​ចូល​ខ្លួន​មក​ដោះ​ស្រាយ​បំណុល​ជាមួយ​នឹង​រូប​លោក​នា​រាត្រី​ទី​២៥ ខែ​ឧសភា​ កន្លង​ទៅ​​។ យោង​តាម​ហ្វេសប៊ុក​របស់​លោក​​ បេ សិក្ខារិទ្ធ​ បាន​លើក​ឡើង​ថា​ លោក​ លាន​ អាហ្វ្រីលគីនី​ន​ បាន​ចេញ​សែក​អត់​លុយ​ ហើយ​សន្យា​​សង​ម្ដង​ជា​ពីរ​ដង​ តែ​មិន​ដែល​ឃើញ​លោក​ចូល​ខ្លួន​មក​ដោះ​ស្រាយ​បញ្ហា​បំណុល​នោះ​ឡើយ​។ ម្ចាស់​​បំណុលដដែល​សង្កត់​ធ្ងន់ៗ​ថា​ ប្រសិនបើ​​លោក​ លាន​ អាហ្វ្រីល​គីនីន​ មិន​ព្រម​ចូល​ខ្លួន​ដោះ​ស្រាយ​បំណុល​ដែល​ជំពាក់​លោក​ទេ​នោះ​ លោក​​នឹង​ដាក់​ពាក្យ​បណ្ដឹង​ផ្នែកព្រហ្ម​ទណ្ឌ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។ បន្ទាប់​ពី​ម្ចាស់​បំណុល​ខាងលើ​ផុស​ចែក​រំលែក​បញ្ហា​របស់​ខ្លួន​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​រួច​ហើយ​នោះ​ មាន​មិត្ត​ភក្ដិ​និង​អ្នក​លេង​បណ្ដាញ​សង្គម​បាន​ចូល​មក​សាកសួរ​…

Read More