«ហូបឆ្អែត មានកម្លាំងរៀន និងកាត់បន្ថយចំណាយ» ជាប្រធានបទ នៃកម្មវិធីផ្ដល់អាហារតាមសាលារៀន ដែលវានឹងក្លាយជាកម្មវិធីថ្នាក់ជាតិពេញលេញមួយគ្រប់គ្រងទាំងស្រុងដោយរដ្ឋ។ សាលាបឋមសិក្សាល្វា ស្ថិតក្នុងភូមិល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងសាលាបឋមសិក្សាជ្រៃ ស្ថិតនៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប សាលាទាំងពីរនេះស្ថិតក្នុងចំណោមសាលាគោលដៅទាំង ៥៥៣ ដែលកំពុងអនុវត្តកម្មវិធីផ្ដល់អាហារពេលព្រឹកដល់កូនសិស្ស។ នាយកសាលាបឋមសិក្សាល្វា លោកគ្រូ ហ៊ុំ សុវណ្ណា លើកឡើងថា កម្មវិធីផ្ដល់អាហារពេលព្រឹកនេះ មានសារៈសំខាន់ណាស់ក្នុងការទាក់ទាញកុមារឲ្យចូលរៀន កាត់បន្ថយអត្រាបោះបង់ការសិក្សានៅថ្នាក់បឋមសិក្សា…
Browsing: សាលាបឋមសិក្សា
Read More
