រូបភាពជាច្រើនសន្លឹកដែលបានចែកចាយនៅលើបណ្ដាញសង្គម មានរូបភាព Rapper ក្រុម 4T5 និងបក្ខពួកឈរវាស់កម្ពស់ ដែលមានការចាប់អារម្មណ៍កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នេះ បើតាមការរាយការណ៍បឋម គឺជាករណីប្រើអំពើហិង្សា នៅទីសាធារណៈ ហើយជនរងគ្រោះបានទៅដាក់ពាក្យប្ដឹង។ ករណីហិង្សានេះកើតឡើងនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីមានការសាកសួរពីកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតរួច ក៏បានបញ្ជូនសំណុំរឿងនេះ មកកាន់ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធី។ ចំពោះព័ត៌មានលម្អិត និងដំណោះស្រាយជាមួយនឹងជនរងគ្រោះបែបណានោះ នៅមិនទាន់មានសេចក្ដីរាយការណ៍បន្ថែមនៅឡើយ ប្រសិនបើមានព័ត៌មានថ្មីបន្ថែម សារព័ត៌មាននឹងរាយការណ៍ជាបន្តបន្ទាប់ទៀត៕…
