កីឡាករវ័យក្មេង Ansu Fati បានយល់ព្រមបន្តកុងត្រាថ្មីជាមួយក្លិបអ្នកមានបុណ្យ FC Barcelona រហូតដល់ខែមិថុនា ឆ្នាំ២០២៧ ដោយបានចង់ភ្ជាប់ជាមួយតម្លៃទិញផ្តាច់កុងត្រា ១ពាន់លានផោនដូច Pedri Gonzalez ផងដែរ។ ម្ចាស់អាវលេខ១០រូបនេះ ខកខានបង្ហាញខ្លួនលើទីលានអស់រយៈពេលជិតមួយឆ្នាំ ដោយសារបញ្ហារបួសជង្គង់ធ្ងន់ធ្ងរចាប់តាំងពីរដូវកាលមុន។ ប៉ុន្តែក្រោយត្រលប់ពីរបួស ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំរូបនេះនៅតែបន្តភាពខ្លាំងរបស់ខ្លួនបានដដែល ពោលគឺអាចរកបាន២គ្រាប់ ពីការបង្ហាញខ្លួនចំនួន៤លើក។ គួរបញ្ជាក់ឲ្យដឹងថា Ansu Fati មានដើមកំណើតមកពីប្រទេសហ្គីណេ-ប៊ីសៅ (ភាគខាងលិចទ្វីបអាហ្វ្រិក) ហើយគ្រួសាររបស់បាននាំគាត់មកនៅប្រទេសអេស្ប៉ាញ…
Browsing: Ansu Fati
Read More
