Browsing: Bac II

ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ ដោយមានបេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥ នាក់ ត្រូវជា ៨៤,០៦ ភាគរយ នៃបេក្ខជនមកប្រឡងសរុបទាំងអស់។

Read More

ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ បានបញ្ចប់ទៅដោយរលូន ស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អជារួម ដោយគ្មានបាតុភាពមិនប្រក្រតីណាមួយគួរឱ្យកត់សម្គាល់ឡើយ ខណៈក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ ការប្រឡងដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នេះ បានប្រព្រឹត្តទៅក្រោមការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគ្រប់សមាសភាគពាក់ព័ន្ធ រួមមានគណៈមេប្រយោគ…

Read More

នៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី១នេះ ក្រសួងអប់រំបានកត់ត្រាឃើញបេក្ខជនអវត្តមានសរុបចំនួន ១ ២៩៤នាក់ (ស្រី ៤៧៤នាក់) ត្រូវជា ០,៨៥ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប ខណៈបេក្ខជនមួយចំនួន និងគណៈមេប្រយោគបានជួបប្រទះបញ្ហាសុខភាព និងគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែទទួលបានការសម្រួល និងអន្តរាគមន៍ពីក្រុមគ្រូពេទ្យប្រចាំការ។

Read More

រដ្ឋមន្ត្រីក្រសួងអប់រំអះអាងថា ដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងស្ងប់ស្ងាត់ មានសណ្ដាប់ធ្នាប់របៀបរៀបរយល្អ និងប្រកបដោយភាពរលូន។ បេក្ខជនទាំងអស់បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញកិច្ចការប្រឡងតាមមុខវិជ្ជានីមួយៗដោយទំនុកចិត្តខ្ពស់ ខណៈដែលបរិយាកាសទាំងក្នុង និងក្រៅបន្ទប់ប្រឡងមានភាពស្ងប់ស្ងាត់ល្អ គ្មានការរំខាន ដែលបញ្ជាក់ពីកិច្ចសហការ និងការគ្រប់គ្រងយ៉ាងច្បាស់លាស់ពីគ្រប់ភាគីពាក់ព័ន្ធ។ សម្រាប់ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ វិញ្ញាសាដែលត្រូវប្រឡង រួមមាន៖ ថ្នាក់វិទ្យាសាស្ត្រសង្គម ចាប់ពីម៉ោង ៧៖៣០នាទី…

Read More

បេក្ខជនសរុបចំនួន ១៥១,២៣៨ នាក់ ក្នុងនោះមានស្រីចំនួន ៨៤,៧៣៥ នាក់ បានចុះឈ្មោះចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ ខាងមុខនេះ

Read More

ក្រសួងអប់រំអះអាងថា ក្រសួងនៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៤ គឺ «ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន» ពោលគឺ “អ្នកចេះគឺជាប់”

Read More

បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ  យុវជន និងកីឡា

Read More

នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលនៃការប្រឡង

Read More

ចំនួនបេក្ខជនមានបញ្ហាសុខភាពសរុប ១៣៦ នាក់ ក្នុងនោះបេក្ខជនមានបញ្ហាសុខភាពហើយមិនអាចបន្តការ ប្រឡងបានមានចំនួន ១០នាក់

Read More

ថ្ងៃ​ទី ៨ ខែ​តុលា ឆ្នាំ ២០២៤ ជា​កាលបរិច្ឆេទ​សម័យ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​សម្រាប់​ឆ្នាំ​សិក្សា ២០២៣​-២០២៤

Read More