ក្រុមបាល់ទាត់ Bayer Leverkusen ក្រោមការដឹកនាំរបស់លោក Xabi Alonso បានបញ្ចប់រដូវកាល ២០២៣-២៤ នៅលីគកំពូលអាល្លឺម៉ង់ Bundesliga ដោយប្រកួតមិនចាញ់សោះសូម្បី១ប្រកួត (ពោលគឺឆ្លងកាត់ ៣៤ប្រកួត ឈ្នះ២៨ ស្មើ៦ មិនដែលចាញ់ មាន៩០ពិន្ទុ)។

ដូច្នេះ Bayer Leverkusen គឺជាក្រុមទី៣ នៅលើពិភពលោកដែលប្រកួត មិនចាញ់សោះពេញ១រដូវកាល រួមមានដូចជា៖

  1. Arsenal ឆ្នាំ ២០០៣-២០០៤ (លីគកំពូលអង់គ្លេស Premier Leagu)
  2. Juventus ឆ្នាំ ២០១១-១២ (លីគកំពូលអ៊ីតាលី Serie A)
  3. Leverkusen ឆ្នាំ ២០២៣-២៤ (លីគកំពូលអាល្លឺម៉ង់ Bundesliga)។

នេះគឺជាដឹកនាំមិនចាញ់សោះ ៥១ប្រកួតជាប់គ្នារបស់លោក Xabi Alonso ឱ្យ​ក្រុមបាល់ទាត់ Bayer Leverkusen ពោលគឺឈ្នះ ៤២ប្រកួត និងស្មើ៩ប្រកួត គ្រប់ពានរង្វាន់ទាំងអស់នៅរដូវកាលនេះ។

ខណ:២ប្រកួតចុងក្រោយគឺវគ្គផ្តាច់ព្រ័ត្រ DFB-Pokal ប៉ះ FC Kaiserslautern និង UEFA Europa League ប៉ះ Atalanta៕

Share.