ដើម្បីនាំយកការផ្សាយបន្តផ្ទាល់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២០ឆ្នាំ ជូនអ្នកគាំទ្របានទស្សនា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចឲ្យទិញសិទ្ធិផ្សាយបន្តផ្ទាល់លើអនឡាញពីម្ចាស់ផ្ទះតាជីគីស្ថាន នៃពានរង្វាន់ AFC U20 Championship 2023 ដើម្បីផ្សាយលើទំព័រហ្វេសបុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាជូនបងប្អូនកម្ពុជាទស្សនា ទោះមិនមានអ្នកឧបត្ថម្ភការផ្សាយ។

ក្រុម​ជម្រើស​ជាតិ​កម្ពុជាយុវជន​ក្រោម​អាយុ​២០ឆ្នាំ (U20) ត្រូវ​ប្រកួត​បើក​ពូល I ជាមួយ​ក្រុម​ U20 លីបង់ នៅ​វេលា​ម៉ោង​៧យប់​​នៅ​កម្ពុជា ថ្ងៃ​ពុធ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ ក្នុង​ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី 2023 AFC U-20 Asian Cup qualification ស្ថិត​ក្នុង​វគ្គ​ជម្រុះ។

ក្រុម​ U20កម្ពុជា ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន Koji Gyotoku ដែល​មាន​កីឡាករ​២៣នាក់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​តាជីគីស្ថាន ជា​ទឹកដី​សម្រាប់​ប្រកួត​ក្នុង​ពូល I នៃ​វគ្គ​ជម្រុះ​ប្រចាំ​ទ្វីប​អាស៊ី នេះ លើ​វាល​ស្មៅ​កីឡដ្ឋាន​ Pamir Stadium។ កម្ពុជា ស្ថិត​ក្នុង​ពូល​ជាមួយ​ម្ចាស់​ផ្ទះ​តាជីគីស្ថាន លីបង់ និង​សិង្ហបុរី។

កម្មវិធី​ប្រកួត​សរុប​ក្នុង​ពូល I របស់ក្រុមជម្រើសជាតិកម្ពុជា៖
– ថ្ងៃទី១៤ ខែកញ្ញា កម្ពុជា ប៉ះ លីបង់ នៅកីឡដ្ឋាន​ Pamir
– ថ្ងៃទី១៦ ខែកញ្ញា សិង្ហបុរី ប៉ះ កម្ពុជា នៅកីឡដ្ឋាន​ Pamir
– ថ្ងៃទី១៨ ខែកញ្ញា តាជីគីស្ថាន ប៉ះ កម្ពុជា នៅកីឡដ្ឋាន​ Pamir៕


Share.