ក្លិបបាល់ទះវិសាខា របស់កម្ពុជា នឹង​ប្រកួមិត្តភាពអន្តរជាតិ ជាមួយ​ក្លិបបាល់ទះ Lavie Long An របស់វៀតណាម នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៥:០០ល្ងាច មុនចេញទៅតៃវ៉ាន់ ដើម្បីចូលរួមការប្រកួតពានរង្វាន់ Win+ Steak Volleyball Invitational ហៅកាត់ (WSVI) Tournament។

ដូច្នេះ Lavie Long An ជាក្លិបបាល់ទះវៀតណាមទី២ ដែលប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទះវិសាខា ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ខណ:ក្រុមបាល់ទះទី១គឺ Sanest Khanh Hoa ក្រុមដែលសំបូរទៅដោយសមាជិកក្រុមបាល់ទះជម្រើសជាតិវៀតណាម។

លទ្ធផលគឺក្លិបបាល់ទះវិសាខា ៣-១ Sanest Khanh Hao (16-25, 29-27, 25-20, 25-20) កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ។

ស្របពេលពានរង្វាន់ Win+ Steak Volleyball Invitational ហៅកាត់ (WSVI) Tournament ដែលក្លិបបាល់ទះ Win Streak ធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ខាងមុននេះ។

កម្មវិធីប្រកួតក្លិបបាល់ទះវិសាខា៖

  • ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វិសាខា ប៉ះជាមួយ Australian Volleyball Academy របស់អូស្រ្តាលី
  • ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ វិសាខា ប៉ះជាមួយ Win Streak របស់តៃវ៉ាន់
  • ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ វិសាខា ប៉ះជាមួយ Saitama Azalea របស់ជប៉ុន
  • ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមចំណាត់ថ្នាក់លេខ៧ ប៉ះ លេខ៨
  • ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមចំណាត់ថ្នាក់លេខ៥ ប៉ះ លេខ៦, លេង៣ ប៉ះ លេខ៤ និង លេខ១ ប៉ះ លេខ២។

ក្លិបបាល់​ទះ​វិសាខា ក៏បាននាំយក​​កីឡាករ​បរទេសចំនួន ៣រូប ដែលមកពីប្រទេសបារាំង ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​មិត្តភាព​អន្តរ​ជាតិខាងមុខ និងចូលរួមក្នុងការហ្វឹកហាត់កម្ដៅសាច់ដុំ ជាមួយ​កីឡករ​បាល់​ទះ​ជម្រើសជាតិកម្ពុជា។

កីឡាករ​បរទេសចំនួន ៣រូប ដែលមកពីប្រទេសបារាំង នោះរួមមាន៖

ទី១. កីឡាករបារាំង Pierre Toledo អាយុ២០ឆ្នាំ មានកម្ពស់១.៩៧ម៉ែត្រ មកពីក្លិប Chaumont VB52 លីគបាល់ទះកំពូលបារាំង ។
ទី២. កីឡាករបារាំង Francois Rebeyrol អាយុ២៥ឆ្នាំ មានកម្ពស់២.០២ម៉ែត្រ មកពីក្លិប Nice Volleyball លីគបាល់ទះកំពូលបារាំង ។
ទី៣. កីឡាករបារាំង-អង់គ្លេស Thomas Gill អាយុ២៤ឆ្នាំ មានកម្ពស់ ១.៩៨ម៉ែត្រ មកពីក្លិប Ajaccio នៃលីគបាល់ទះលំដាប់ទី២របស់បារាំង។

Share.