ក្រុម​ស្ដេចស Real Madrid ​របស់អេស្ប៉ាញ បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​​នៃពានរង្វាន់​លំដាប់​ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៣-២៤ ក្រោយ​យក​ឈ្នះក្រុម Borussia Dortmund របស់​អាល្លឺម៉ង់ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ នាយប់ថ្ងៃសៅរ៍ ទី១ ឈានចូលព្រឹកថ្ងៃអាទិត្យ ទី២ ខែមិថុនា វេលាម៉ោង ២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស។

ជ័យ​ជម្នះ​លើកលើក្រុម ​Borussia Dortmund របស់​អាល្លឺម៉ង់ ក្នុង​លទ្ធផល ២ទល់​និង០ លើកនេះ​គឺ​ជា​ការ​គ្រង​ជើង​ឯក​ជា​លើក​ទី១៥ ផង​ដែរ​របស់​ក្រុមស្ដេចស Real Madrid ​ដែល​ជា​ប្រវត្តិសាស្ត្រក្រុម​ឈ្នះ​ច្រើន​ជាង​គេ នៃ​ពាន​រង្វាន់​លំដាប់​ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League។​​​

ការគ្រង់ជើងឯកទាំង ១៥លើករបស់Real Madrid មាន ៖ នៅ​ឆ្នាំ១៩៥៦, ១៩៥៧, ១៩៥៨, ១៩៥៩, ១៩៦០, ១៩៦៦, ១៩៩៨, ២០០០, ២០០២, ២០១៤, ២០១៦, ២០១៧, ២០១៨, ២០២២ និងឆ្នាំ២០២៤ ដោយឡែក​សម្រាប់ ក្រុម Borussia Dortmund របស់​អាល្លឺម៉ង់ ធ្លាប់​បាន​ឈ្នះ​ត្រឹម​តែ ១លើក​ប៉ុណ្ណោះ​គឺ​ជា​នៅ​ឆ្នាំ ១៩៩៧ និងជាជើង​ឯក​រង​ចំនួន ៣លើក​គិត​ទាំង​ឆ្នាំនេះ។

គួរដឹងថា ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោល​គឺមាន​អាយុ​កាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៥ដងទាំង​លើក​នេះ ខណ: AC Milan ធ្លាប់​ឈ្នះ​បាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក ខណោ: Borussia Dortmund ឈ្នះបាន១លើក នៅឆ្នាំ១៩៩៧៕

Share.