ពានរង្វាន់បាល់ទាត់យុវជនស្វាយរៀង (Svay Rieng Cup) លើកទី៦ ឆ្នាំ២០២៣-២៤ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ហើយ ខណៈក្រុមចំណាត់ថ្នាក់លេខ៣គឺបានលើក្រុមសៀងហៃរីស្សត FC ក្រោយយកឈ្នះលើក្រុមយុវជនសាមគ្គី ដោយលទ្ធផល ៤-៣ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ នៅកីឡដ្ឋានខេត្តស្វាយរៀង។

លទ្ធផលចប់ការប្រកួតវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣

ដូចនេះក្រុមសសយក ក្រុងបាវិត នឹងត្រូវប៉ះជាមួយស្នងការដ្ឋាននគរបាលខេត្តខេត្តស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកលេខ១ ។

ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ មាន ៤០ក្រុមចូលរួមបែងចែកជា ៨ពូល ដោយ១ពូលមាន៥ក្រុម (ពូលក,ពូលខ,ពូលគ,ពូលឃ,ពូលង,ពូលច,ពូលឆ,ពូលជ) ស្របពេលដែលការប្រកួតធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅលើទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ខេត្តស្វាយរៀង។

គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) រដូវកាលឆ្នាំ២០២៣-២៤ ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងទៅវគ្គ១៦ក្រុមបន្តទៀត រួចបន្តដល់វគ្គផ្តាច់ព្រ័ត្រ៕

Share.