Browsing: ទិវានារីអន្តរជាតិ

គោលនយោបាយ​បញ្ចកោណ​ដំណាក់​កាល​ទី១ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី៧ នៅ​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់យ៉ាង​សំខាន់​លើ​សមភាព​យេនឌ័រ និង​កំពុង​ធ្វើ​នវានុវត្តន៍​វិស័យ​នេះ​ឲ្យ​ស្រប​ទៅ​តាម​បដិវត្ត​កម្ម​ឌីជីថល ពោល​គឺ​សមភាព​យេនឌ័រ​ក្នុង​សម័យ​ឌីជីថល​។ ហេតុ​នេះ​ហើយ លោកស្រី ស ស៊ីណែត អ្នក​នាំ​ពាក្យ​ក្រសួង​កិច្ចការ​នារី​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា រហូត​ដល់​ឆ្នាំ​២០៣០ វិស័យ​យេនឌ័រ​នឹង​កាន់​តែ​ល្អ​ប្រសើរ ឆ្លើយតប​ទាន់​ពេលវេលា​នៃ​យុគសម័យ​ឌីជីថល ក៏​ដូច​ជា​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​។ ជាមួយ​គ្នា​នេះ លោកស្រី ម៉ៅ ម៉ាប់ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​ក្លាហាន លើក​ឡើង​ថា សមភាព​យេនឌ័រ​ក្នុង​សម័យ​ឌីជីថល​កំពុង​មាន​ភាព​ល្អ​ប្រសើរ​ច្រើន ប៉ុន្តែ​ស្ត្រី និង​ក្មេង​ស្រី​ក៏​កំពុង​ប្រឈម​នឹង​ការ​បៀតបៀន​តាម​រយៈ​ប្រព័ន្ធ​ឌីជីថល​ផង​ដែរ​។ «​យើង​សង្កេត​ឃើញ​ថា ស្ត្រី​ជា​ច្រើន​កាន់​តែ​មាន​សមត្ថភាព​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ដើម្បី​ធ្វើ​កិច្ចការ​មួយ​ចំនួន…

Read More