ក្លិបបាល់ទះ Win Streak ដែលកីឡាករ វឿន វាសនា កំពុងប្រកបអាជីពនៅទីនោះ និងជាម្ចាស់ជើងឯកលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៣-២៤ បានប្រកាសអំពីការវិលត្រលប់របស់កីឡាករ Élie Djamba កម្ពស់ ២.០៥ម៉ែត្រ ជនជាតិកុងហ្គោ។

ស្របពេលពានរង្វាន់ Win+ Steak Volleyball Invitational ហៅកាត់ (WSVI) Tournament ដែលក្លិបបាល់ទះ Win Streak ធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ខាងមុននេះ។

បើ​តាម​ប្រភព​ពី​ថ្នាក់​ដឹកនាំ​ក្លិប​បាល់ទះ​វិសាខា បាន​ប្រាប់​ក្រុម​ការងារ​សារព័ត៌មាន​ត្រយង ថា​ក្រុម​ទាំង​មូល ចេញ​ដំណើរ​ពី​កម្ពុជា ទៅ​តៃវ៉ាន់ នៅ​ថ្ងៃ​ចន្ទ ទី២៧ ខែ​ឧសភា ឆ្នាំ​២០២៤ ពោល​គឺ​មុន​ការប្រកួត​២​ថ្ងៃ។

ក្រុមចូលរួមទាំង៨ មានដូចជា៖

  • វិសាខា របស់កម្ពុជា
  • Flying Falcon របស់ម៉ាឡេស៊ី
  • Nature Med Club របស់ម៉ុងហ្គោលី
  • Win Streak របស់តៃវ៉ាន់
  • Long my Construction របស់តៃវ៉ាន់
  • Saitama Azalea របស់ជប៉ុន
  • Australian Volleyball Academy របស់អូស្រ្តាលី
  • Thành Phố Hồ Chí Minh របស់វៀតណាម។

កម្មវិធីប្រកួតក្លិបបាល់ទះវិសាខា៖

  • ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វិសាខា ប៉ះជាមួយ Australian Volleyball Academy របស់អូស្រ្តាលី
  • ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ វិសាខា ប៉ះជាមួយ Win Streak របស់តៃវ៉ាន់
  • ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ វិសាខា ប៉ះជាមួយ Saitama Azalea របស់ជប៉ុន
  • ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមចំណាត់ថ្នាក់លេខ៧ ប៉ះ លេខ៨
  • ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមចំណាត់ថ្នាក់លេខ៥ ប៉ះ លេខ៦, លេង៣ ប៉ះ លេខ៤ និង លេខ១ ប៉ះ លេខ២៕
Share.