ទង្វើ​របស់​អ្នកគ្រូ ផេ​ន​ស៊ី ឬ​តារា​កំប្លែង​ស្រី តុ​ក​គី (Tukky) ត្រូវបាន​មហាជន​អ្នកគាំទ្រ​មើលឃើញថា ពិតជា​កូនស្រី​ក​តញ្ញូ​ចំពោះ​ឪពុកម្ដាយ​មែនទែន។ តារា​ស្រី​រូបនេះ តែងតែ​មិន​ភ្លេច​ពី​គុណូបការៈ​របស់​អ្នកមានគុណ​ឡើយ ដែលថ្មីៗនេះ អ្នកនាង តុ​ក​គី បាន​ជូន​លុយ​ចំនួន ១ថាស លើក​ជូន​ឪពុកម្ដាយ។

អ្នកគ្រូ ផេ​ន​ស៊ី

បើតាម​ការរៀបរាប់រ​បស់​តារា​កំប្លែង​ស្រី​រូបនេះ នៅលើ​បណ្ដាញ​សង្គម IG របស់​នាង បានឱ្យដឹងថា នាឱកាស​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​ថ្មី២០២២នេះ អ្នកនាង​បានធ្វើ​ដំណើរ​ទៅសួរសុខទុក្ខ​ឪពុកម្ដាយ​នៅក្នុង​ខេត្ត ឧ​ដន​ថា​នី។ អ្នកនាង បាន​រៀបរាប់ថា ៖ «ក្រាប​សំពះ​ឆ្នាំ​ថ្មី តា​សម័យ និង​យាយ​ភី​ម សូម​ជូនពរ​ឱ្យ​ភ្នែក​ភ្លឺ​ច្បាស់ ។ យាយ​ភី​ម​មាន​សុខ​ភាពល្អ សុខកាយ​សប្បាយចិត្ត​ណា… ពុក​ម៉ែ..យប់​នេះ​ស្រឡាញ់គ្នា​ឱ្យបាន​យូរ​ណា…»។

យ៉ាងណាមិញ គេ​មិនបានដឹងថាចំនួន​លុយ​នៅ​ថាស​នោះមាន​ចំនួន​ពិតប្រាកដ​ប៉ុន្មាន​ទេ គ្រាន់តែ​ឃើញ​មាន​ច្រើន​សន្លឹក ហើយ​សុទ្ធតែជា​សន្លឹក១០០០បាត​ថែមទៀត។

ក្រោយពី​ឃើញ​ការ​បង្ហោះ​នេះហើយ អ្នកគាំទ្រ​លាន់មាត់​ថា «ពិតជា​កូនស្រី​ក​តញ្ញូ» «គួរឱ្យ​ស្រឡាញ់ ឧ​ហ្សា​ហ៍​ហើយក​តញ្ញូ» និង​ខ្លះ​ទៀតថា «ធ្វើបុណ្យ​ជាមួយ​ព្រះ​ក្នុងផ្ទះ សូមឱ្យ​ចម្រើន​រុងរឿង និង​សូមឱ្យ​ពុក​ម៉ែ​មាន​សុខ​ភាពល្អ»៕

Telegram-Troryorng
Share.