ក្រុមបាល់ទាត់ Bangkok United ក្រោមការដឹកនាំរបស់លោក Totchtawan Sripan បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ 2023–24 Thai FA Cup ក្រោយយកឈ្នះ Dragon Pathumwan Kanchanaburi កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Dragon Solar Park។

ចំពោះជ័យជម្នះរបស់ក្រុមបាល់ទាត់ Bangkok United គឺបានយកឈ្នះ Dragon Pathumwan Kanchanaburi ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល ៤-១ បន្ទាប់ពីស្មើគ្នា ១-១ ក្នុងម៉ោងធម្មតា ៩០នាទី និងម៉ោងបន្ថែម ១៥នាទី២ដង។

ស្របពេលកីឡាករខ្មែរ-បារាំង Sengtong Rattanavilay អតីតកីឡាករ អាសុីអឺរ៉ុប យូណាយធីត និង អង្គរថាយហ្គឺរ សមាជិកលីគកំពូលកម្ពុជា បានផ្លាស់ទៅចូលរួមជាមួយក្រុមបាល់ទាត់ Dragon Pathumwan Kanchanaburi សមាជិកលីគលំដាប់ទី២ថៃ កាលពីឆ្នាំ២០២៣ កន្លងទៅ។

ដោយរូបគេតែងតែត្រូវបានលោក Somchai Makmool គ្រូបង្វឹក Dragon Pathumwan Kanchanaburi ដាក់ឲ្យចូលជារឿយៗ រហូតទទួលបានជើងឯករង នៃពានរង្វាន់ 2023–24 Thai FA Cup។

ពានរង្វាន់ Thai FA Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៧៤ ស្របពេលក្រុមបាល់ទាត់ Buriram United ឈ្នះពាននេះច្រើនជាងគេសរុប ៦លើក, Rajpracha FC ៤លើក, Bangkok Bank FC ៣លើក, Chiangrai United ៣លើក និង Port ៣លើក៕

Share.