នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ មានកិច្ចប្រជុំក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិខានិងជាប្រធានក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្ប: និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាននិងជាតំណាងសមាគមដែលពាក់ព័ន្ធជាង២០រូប។

ក្រុម​ប្រឹក្សា​ពិន័យនិងលើកសរសើរ​ បាន​ផ្លាស់ប្ដូរ​ឈ្មោះ​មក​ជា​ក្រុម​ប្រឹក្សា​ក្រម​សីលធម៌នៃ​អ្នក​សិល្បៈ ដើម្បីផ្ដោតជា​ចំបង​ទៅ​លើ​ការ​ពង្រឹង​ក្រម​សីលធម៌នៅ​ក្នុង​ចង្កោម​អ្នក​សិល្បៈ ដោយ​មាន​ភារកិច្ច​ដូច​រៀបរាប់​ខាង​ក្រោម​៖

-ពិនិត្យ សម្រេចក្នុងការការដាក់ពិន័យឬណែនាំ អប់រំ ដល់អ្នកសិល្ប:ទាំងក្នុងអាជីពនិងមហាជន ដែលបានប្រព្រឹត្តផ្ទុយនឹងក្រមសីលធម៌នៃអ្នកសិល្ប: ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់និងប្រពៃណីជាតិ

-សម្រេចផ្អាកមិនឱ្យធ្វើសកម្មភាពទាក់ទងនឹងវិស័យសិល្ប:វប្បធម៌ ចំពោះអ្នកសិល្ប:ទាំងឡាយណាដែលមិនគោរព និងមិនអនុវត្តស្របតាមកិច្ចសន្យារបស់ខ្លួន

-ពិនិត្យសម្រេចក្នុងការចាត់វិធានស្របតាមធរមានបញ្ញត្តិ ចំពោះអ្នកដែលបានយកវប្បធម៌ ទំនៀមទម្លាប់និងប្រពៃណីជាតិទៅប្រើប្រាស់បង្កព្យសនកម្មដល់សាធារណជន ឬសង្គមជាតិ

-ពិនិត្យសម្រេចផ្តល់គ្រឿងឥស្សរិយយសនិងការលើកសរសើរជូនអ្នកសិល្ប: ឬ/និង អ្នកដែលបានចូលរួមក្នុងសកម្មភាពលើកកម្ពស់សិល្ប:វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ស្របតាមក្រមសីលធម៌នៃអ្នកសិល្ប:និងស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ប្រកបដោយមនសិការលើកកម្ពស់កិត្យានុភាពជាតិ។

គេសង្ឃឹម​ថា​ការ​កែសម្រួល​សមាសភាព​ថ្មី និង​ផ្លាស់ប្ដូរឈ្មោះ​ថ្មី នឹង​ធ្វើ​ឱ្យ​ក្រុម​ប្រឹក្សា​ក្រម​សីលធម៌នៃ​អ្នក​សិល្បៈ នេះ​កាន់​តែ​មាន​ភាព​ច្បាស់លាស់​ នៅ​ក្នុង​ដំណើរ​ចូលរួម​ជួយ​ចូកចែវ​ កែតម្រូវ​ និង​តម្រង់​ទិស​ដល់​អ្នក​សិល្បៈ​ជាតិ​យើង​ឱ្យ​រក្សា​ឱ្យ​បាន​នូវ ​កិត្តិយស​និង​សេចក្ដី​ថ្លៃថ្នូរ​ ព្រោះ​អ្នក​សិល្បៈ​គឺជាមុខមាត់​របស់​ជាតិ​៕

Share.