ភ្នំពេញ​:​ បុរស​អ្នកលក់​បាយ​ម្នាក់ ​ត្រូវ​ជន​មួយ​ក្រុម​នាំ​គ្នា​មក​កាប់​ជាច្រើន​កាំបិត​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​សន្លប់​ស្តូក​ស្តឹង​ ​កាល​ពី​វេលាម៉ោង​១០យប់​ថ្ងៃ​ទី​១៧ខែ​មិថុនា​ឆ្នាំ​២០២៤​នៅ​ផ្លូវ​បេតុង​ ជិត​វត្ត​នាគ​វ័ន្ត​ ដែល​ស្ថិត​នៅ​សង្កាត់​បឹងកក់​ទី​២ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​។

ជន​រងគ្រោះ​ឈ្មោះ​ ទេព​  កុសល​ ភេទ​ប្រុស​អាយុ​៤១ឆ្នាំ​មុខរបរ​លក់​បាយ​ នឹង​អ្នក​សារព័ត៌មាន​មួយ​រូប​ផង​ដែរ​ រស់នៅ​ចំណុច​កន្លែង​កេីត​ហេតុ​ ដែល​ស្ថិត​នៅ​សង្កាត់​បឹងកក់​ទី​២ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ពត៌មាន​ពី​ស្រ្ដី​ជា​ប្រពន្ធ​ជន​រងគ្រោះ​ បាន​និយាយ​រាបរាប់​ប្រាប់​ថា​ ជន​សង្ស័យ​មាន​ឈ្មោះ​ បញ្ញា​ រស់នៅ​ម្តុំ​ផ្សារ​ដីហុយ​ ដោយ​បាន​បាត់​ម៉ូតូ​មួយ​គ្រឿង ម៉ាក​PCX កាល​ពី​ថ្ងៃ​ទី​១៦​ ខៃមិថុនា កន្លងទៅ ត្រូវ​ជន​សង្ស័យ​ម្នាក់​ ដែល​ស្គាល់​ជន​រង​គ្រោះ ទេីប​មក​នៅ​ជា​មួយ​គាត់​បាន​ពីរ​បី​ថ្ងៃ​ ហេីយ​បាន​យក​ម៉ូតូ​ម៉ាក​PCX ជិះ​គេច​ខ្លួន​បាត់​ ។ ​​ 

ហេីយ​នៅ​មុន​ពេល​កេីត​ហេតុ​ជន​បង្ក​ ដែល​បាត់​ម៉ូតូ​ម៉ាក​PCX​ខាង​ លេី​មក​សួរ​នាំ​ជន​រងគ្រោះ​ជា​ប្តី​ ថា​ជនសង្ស័យ​ម្នាក់​យក​ម៉ូតូ​យក​ម៉ូតូ​ទៅ​ណា​ ចំណែក​ជន​រងគ្រោះ​នឹង​ប្រពន្ធ​បាន​បដិសេធ​ ពួក​គាត់​មិន​ដឹង​ឡេីយ​ ។ ចំណែក​ជន​បង្ក​ដែល​បាត់​ម៉ូតូ​ខាង​លេី​ នៅ​តែ​មក​សួរ​ជា​រេីយ​ៗ​ ហេីយ​ពួកគាត់​ឱ្យ​ បុរស​ដែល​បាត់​ម៉ូតូ​ខាង​លេី​ទៅ​ដាក់​ពាក្យ​បណ្ដឹង​ដេីម្បី​ឱ្យ​សមត្ថកិច្ច​ តាម​ចាប់​ជន​សង្ស័យ​ខាងលើ​មក​ផ្តល់​ផ្តន្ទា​ទោស​តាម​ច្បាប់​។

តែ​ជន​បង្ក​ខាង​លើ​មិន​ព្រម​ទៅ​ប្តឹង​សមត្ថកិច្ច​ បែជា​នាំ​បក្ស​ពួក​ចំនួន​៥នាក់ ​មក​កាប់​ជន​រងគ្រោះ​ជាអ្នក​លក់​បាយ​នឹក​ជា​អ្នក​សារព័ត៌មាន ​ត្រូវ​ចំនួន​២កាំបិត​ ចំក្បាលនឹង​ដៃ​ខាង​ឆ្វេង​របួស​ធ្ងន់ធ្ងរ​ សន្លប់​ស្តូក​ស្តឹង​។ ចមណែក​ជនបង្ក​នាំគ្នា​រត់​គេច​ខ្លួន​បាត់​ស្រមោល​ទៅ​ ។

ក្រោយ​ពេល​កេីត​ហេតុ​ ជន​រង​គ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​ព្រះ​កុសមៈ​ដឹក​យក​ទៅ​សង្រ្គោះ​ភ្លាមៗ​ ហេីយ​ប្រពន្ធ​ជន​រងគ្រោះ​ បាន​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរបាល​ដេីម្បី​អោយ​សមត្ថកិច្ច​នគរបាល​ស្រាវជ្រាវ​តាម​ឃាត់​ជន​បង្ក​ខាង​លើ​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ ៕

អត្ថបទ៖ ត្រយងតូច

Share.