កាលពីថ្មីៗនេះ លោក ជា តិចហុក បានមានវត្តមានក្នុងកម្មវិធី ទីវាវប្បធម៌ និងសិស្បៈលើកទី១១ នៃប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង “The 11th Culture and Art Festival of Countries in the Lancang-Mekong River Basin”, ដែលជាព្រឹត្តិការដ៏ធំមួយប្រចាំឆ្នាំ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយរដ្ឋបាលឃោសនានិងផ្សព្វផ្សាយ ខេត្តយូណាន ការិយាល័យ វប្បធម៌និងទេសចរណ៏ ខេត្តយូណាន រដ្ឋាភិបាលបក្សក្រុងស៊ីស័រប៉ាន់ណា រដ្ឋាភិបាលប្រជាជនក្រុងស៊ីស័រប៉ាន់ណានៃសាធារណៈរដ្ឋប្រជាមានិតចិន។ កម្មវិធីនេះបានប្រារព្ធនៅថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាម៉ោង៨ យប់ និងមានការផ្សាយបន្តផ្ទាល់នៅលើកញ្ជក់ទស្សន៍នៃសាធារណៈរដ្ឋប្រជាមានិតចិន និងលើគេហទំព័រជាច្រើនទៀត។

លោកត្រូវបានអញ្ជើញជាពិធីករផ្លូវការតំណាងអោយកម្ពុជា ក្នុងការបង្កើតចំណងសម្ព័ន្ធមិត្តរវាងប្រទេសទាំង២ ស្របទៅតាមយុទ្ធសាស្រ្តខ្សែមួយ ក្រវ៉ាត់មួយ និង កិច្ចសហការតំបន់មេគង្គ ឡានឆាង ដែរប្រទេសទាំងពីរបាននិងកំពុងសហការអភិវឌ្ឍន៍យ៉ាងសកម្ម។កម្មវិធីនេះ បានជួយលើកកម្ពស់វប្បធម៍ សិស្បៈ និង សម្ព័ន្ធភាពប្រទេសតាមដង ទន្លេមេគង្គ ឡានឆាងផងដែរ។ 

តាមរយៈបទសម្ភាសន៍ជាមួយលោក លោកជា តិចហុកបានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំងដែរបានតំណាងប្រទេសកម្ពុជាក្នុងកម្មវិធីនេះ លោកបានបន្តថា លោកបានចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញនូវមិត្តភាពរវាងប្រទេសទាំងពីរ ការបង្ហាញនូវផ្ទាំងទូស្សនីយភាពវប្បធម៌ខ្មែរ និង ការប្រើប្រាស់ភាសារចិន សម្លៀកបំពាក់ខ្មែរ និង យ៉ាងស្រស់សង្ហានៅឆាកអន្តរដោយមានការផ្សព្វផ្សាយនៅកញ្ចក់ទូរទស្សន៍ចិន ពោលទទួលបានការគាំទ្រច្រើន ក្រោយបុរសសង្ហារូបនេះ បានបង្ហាញនៅអ្វីដែលជារបស់ខ្មែរ អោយមិត្តចិនបានឃើញ និងបានស្គាល់។ 

ដោយលោក ជា តិចហុក មានជំនាញខ្ពស់ក្នុងការប្រើប្រាស់ភាសាចិន និងជំនាញជាពិធីករ ហើយក៏ជានិស្សិតឆ្នើមរូបនេះ បានបន្តថា កម្មវិធី ទីវាវប្បធម៌ និង សិស្បៈលើកទី១១ នៃប្រទេសតាមដងទន្លេមេគង្គ-ឡានឆាងមានការចូលរួមជាច្រើនប្រទេស ក្នុងនោះមាន កម្ពុជា ចិន មីយ៉ាន់ម៉ា វៀតណាម ថៃ និងឡាវ។  

គួរបញ្ជាក់ថា លោក ជា តិចហុក ជានិស្សិតឆ្នើមដែលសិក្សានៅមហាវិទ្យាល័យគរុកោសល្យខេត្តយូណានប្រទេសចិន ដែលតែងតែតំណាងជាតិចូលរួមកម្មវិធីអន្តរជាតិជាច្រើន ជាមួយសិល្បករ និងសិល្បៈការនី ទាំំងស្រុក និងក្រៅស្រុក៕

Share.