​​រក​បាន​មនុស្ស​ដែល​ស្រលាញ់​អ្នក​ដោយ​ពិត​ប្រាកដ​ អាច​រស់​នៅ​ជាមួយ​គ្នា​អស់​មួយ​ជីវិត​គឺ​ជា​រឿង​មួយ​ដ៏​មាន​តម្លៃ​និង​រីករាយ​បំផុត​សម្រាប់​ជិវិត​មនុស្ស​យើង​។ ប៉ុន្តែ​ពាក្យ​ថា​ស្នេហា​ពិត​​ នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ​នៅ​មាន​​ដែរ​ទេ​?​ ខណៈ​ដែល​​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា​ស្នេហា​ពិត​គួរ​ខ្លាច​ ប៉ុន្តែ​ស្នេហា​ពិត​ពិត​ជា​មាន​នៅ​ក្នុង​លោក​នេះ​យ៉ាង​ពិត​ប្រាកដ​

និយាយ​ដល់​ ចូវ យ៉ុនហ្វាត់​ អ្នក​គាំទ្រ​ជា​ច្រើន​ប្រាកដ​ជា​ស្គាល់​​ច្បាស់​​ ព្រោះ​លោក​ជា​​បងធំ​ក្នុង​វិស័យ​ភាព​យន្ត​រូប​នេះ​ មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​ណាស់​​។ ថ្វី​ត្បិត​តែ​បច្ចុប្បន្ន​ ចូវ​ យ៉ុនហ្វា​ត់​ មាន​អាយុ​៦៦​ឆ្នាំ​ហើយ​ក្ដី​ ប៉ុន្តែ​លោក​នៅ​តែ​មាន​វត្តមាន​នៅ​ក្នុង​វិស័យ​សម្ដែង​ភាព​យន្ត​។

កាល​នៅ​វ័យ​ក្មេង​ តារា​សម្ដែង​ឆ្នើម​រូប​នេះ​មិន​ខុស​ពី​បុរស​ជា​ច្រើន​​នោះ​ទេ​ លោក​មាន​ព័ត៌មាន​ស្នេហា​ច្រើន​ ​និង​ធ្លាប់​មាន​មិត្តស្រី​ច្រើន​នាក់​ ដូច​ជា​ Miao Gianren, Chen Yulian និង Yu Anan ជា​ដើម​។ ប៉ុន្តែ​ស្ត្រី​ដែល​រៀបរាប់​​ទាំង​អស់​មិនមែន​ជា​ស្ត្រី​​អាច​រស់​នៅ​រួម​គ្នា​អស់​មួយ​ជីវិត​រហូត​លោក​បាន​ជួប​ Jasmine Tan ឬ មាន​ឈ្មោះ​ដើម​កំណើត Chen Huilian (ជនជាតិ​សិង្ហបុរី​)​ ជា​ភរិយា​ទីពីរ​ និង ​ជា​ភរិយា​​បច្ចុប្បន្ន​របស់​លោក​។ អ្នក​ស្រី​ Chen Huilian គឺ​ជា​ស្ត្រី​ល្អ​ម្នាក់​ មាន​គុណធម៌ មាន​ភាព​ឧស្សាហ៍​ព្យាយាម​ អ្នក​ស្រី​មិន​ធ្លាប់​ខ្វល់​ពី​​ប្រវត្តិ​ស្នេហា​ឬ​ប្រវត្តិ​រៀបការ​កន្លង​មក​របស់​លោក​ ហើយ​ទទូច​ចង់​រស់នៅ​ជាមួយ​នឹង​លោក​។

ដំបូង​ឡើយ​ តារា​ល្បី​រូប​នេះ​មិន​ធ្លាប់​ចាប់​អារម្មណ៍​ឬ ពេញ​ចិត្ត​ចំពោះ​ Chen Huilian ខ្លាំង​នោះ​ទេ​ តែ​បេះដូង​លោក​ចាប់​ផ្ដើម​រំភើប​ព្រោះ​តែ​ការ​យក​ចិត្ត​ទុក​ដាក់​និង​ភាព​ទន់ភ្លន់​របស់​អ្នក​ស្រី​ ធ្វើ​ឱ្យ​សេចក្ដី​ស្រលាញ់​រវាង​អ្នកទាំង​ពីរ​បាន​កើត​ឡើង​។ នៅ​ឆ្នាំ​១៩៨៧ លោក ចូវ​ យ៉ុនហ្វាត់​ និង​អ្នក​ស្រី​ ឈិន ហួយលាន បាន​រៀបអាពាហ៍ពិពាហ៍​ ហើយ​ចាប់​តាំងពីពេល​នោះ​មក​លោក​ស្រី​គឺ​ជា​ភរិយា​តែ​មួយ​គត់​របស់​លោក​ ជា​លេខា​ផ្ទាល់​ខ្លួន​ ជា​ភ្នាក់​ងារ​គ្រប់​គ្រង​លើ​ការងារ​ និង​ជា​ជំនួយ​ការ​ប្រចាំ​ជីវិត​លោក​។

ជា​រៀងរាល់​ថ្ងៃ​អ្នក​ស្រី​ ឈិន តែ​ងតែ​មើល​ថែទាំ​លើ​អាហារ​​ហូប​ចុក​របស់​លោក​ ខណៈ​នៅ​កន្លែង​ការងារ​អ្នក​ស្រី​គឺ​ជា​ គាំទ្រ​ លើក​ទឹក​ចិត្ត​ ដែល​ធ្វើ​ឱ្យ​ជីវិត​លោក​កាន់​តែ​ប្រសើរ ថែម​ទាំង​អាជីព​ការងារ​របស់​លោក​កាន់​តែ​រុងរឿង​ថែម​ទៀត​។

លោក​ ចូវ​ យ៉ុនហ្វាត់​ ស្រលាញ់​ឧត្តម​ភរិយា​របស់​លោក​ណាស់​ហើយ​ក៏​មើល​ថែទាំង​អ្នក​ស្រី​ដោយ​សេចក្ដី​ស្រលាញ់​ខ្លាំង​ផង​ដែរ​។ អ្នក​ទាំង​ពីរ​រៀប​អាពាហ៍ពិពាហ៍​រយៈ​ពេល​ ៣៥​ឆ្នាំ​ហើយ​ ប៉ុន្មាន​ឆ្នាំ​នេះ​អ្នក​ស្រី​ Chen Huilian តែង​តែ​នៅ​ក្បែរ​លោក​គ្រប់​ពេលវេលា​ទាំង​សុខ​ទាំងទុក្ខ​ ទោះ​បី​ជា​អ្នក​ទាំង​ពីរ​មិន​មាន​កូន​ ប៉ុន្តែ​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​បាន​ធ្វើ​ឱ្យ​មនុស្ស​ច្រណែន​មិន​តិច​នោះ​ទេ​។

ប្រភព៖ INF.NEWS

Telegram-Troryorng
Share.