គេ​នៅតែ​ឃើញ​តារា​សម្ដែង​ស្រី ឈិន មុន្នីនាថ និង​កំ​ឡោះ​សង្ហា​ពូកែ​កំប្លុកកំប្លែង នាយ ព្រែក បង្ហាញ​ភាព​សិ​ទ្ន​ស្នាល​ជាមួយគ្នា​ជា​ហូរហែរ​មិន​ថា​នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អ៊ី​ន​ស្ត្រា​ក្រាម និង​វីដេអូ​ក្នុង​កម្មវិធី Tik Tok ផ្លូវការ​របស់​អ្នក​ទាំងពីរ។ ជាក់ស្តែង​រយៈពេល​ចុងក្រោយ​នេះ ភាពស្និទ្ធស្នាល​របស់​អ្នក​ទាំងពីរ​ហាក់​កាន់តែខ្លាំង​ឡើង​គួរឱ្យកត់សម្គាល់​មាន​រូបភាព​គូ រូបភាព​ផ្អែមល្ហែម រូប​បណ្ដើរគ្នា​ទៅ​ញ៉ាំ​អី​យ៉ាង​ត្រសង​តែម្ដង។

នាយ ព្រែក ធ្លាប់​អះអាងថា សម្រាប់​ទំនាក់ទំនង​លោក​និង​កញ្ញា ឈិន មុន្នីនាថ សព្វថ្ងៃនេះ​បើទោះបីជា​ប្រាប់​មហាជន​ថា លោក​និង​កញ្ញា​គ្រាន់តែ​ជិតស្និទ្ធ​គ្នា​ក៏​គ្មាន​អ្នកណា​ជឿ​ដែរ បើទោះបីជា​ប្រាប់ថា​ស្រឡាញ់គ្នា​ក៏​គ្មាន​អ្នកណា​ជឿ​ដែរ ។ អីចឹង​ហើយ រឿង​ស្នេហា​ទុកឱ្យ​មហាជន​ជា​អ្នក​ដាក់ពិន្ទុរ ហ្វេ​ន​អ្នកគាំទ្រ​ធ្លាប់បាន​និយាយថា កញ្ញា ឈិន មុន្នីនាថ  មាន​រូប​សម្រស់​ស្រស់ស្អាត​ខ្លាំង ប្រហែល​មិនអាច​ងាក​មក​ចាប់អារម្មណ៍​សម្លឹងមើល​បុរស​មិនមាន​រូបរាង​សង្ហា​ដូច​លោក​យក​ជា​គូ​អនាគត​នោះទេ។

តែ​ទោះជា​យ៉ាងណាក៏ដោយ គេ​ឧស្សាហ៍​ឃើញ​អ្នក​ទាំងពីរ​បង្ហាញ​ការចូល​ចិត្ត​ដូចគ្នា សូម្បីតែ​របស់​ប្រើប្រាស់​ដូចជា អាវ ព័ណ៌ នាឡិកាដៃ របស់​អ្នក​ទាំងពីរ​ក៏ត្រូវ​អ្នកគាំទ្រ​កត់សម្គាល់ថា ដូចគ្នា​ស្ទើរ​បេះបិទ​តែម្តង។ រហូតដល់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល២០២២ន​នេះ នាយ ព្រែក ក៏បាន​បណ្ដើរ​កញ្ញា ឈិន មុន្នីនាថ ឡើងលើ​ឆាក​ប្រគំ​តន្ត្រី​ជាមួយគ្នា​ទៀតផង​ដែរ។ នាយ​ព្រែក ធ្លាប់​អះអាងថា សព្វថ្ងៃនេះ​អ្នក​ទាំងពីរ​កំពុង​តែមាន​ការងារ​ថ្មី​ជាមួយគ្នា​នៅក្នុង​ដៃ ហើយ​អាច​និយាយថា អ្នក​ទាំងពីរ​ក៏កំពុងមើលចិត្តគ្នាលើសពី​មិត្ត​បាន​មួយ​កម្រិត​ហើយ៕

Telegram-Troryorng
Share.