ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បានបើកសវនាការលើជនជាប់ ចោទជនជាតិចិនសញ្ជាតិខ្មែរម្នាក់និងបក្សពួក ពីបទរក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជិត២គីឡូ ក្រោយបញ្ចប់សវនាការលោកចៅក្រមនិងជូនដំណឹងនៃការប្រកាសសាលក្រមនៅថ្ងៃក្រោយ នៅថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២២។

ជនជាប់ចោទទី១ ឈ្មោះ ហេង សុខសាន HENG SOKSAN ភេទប្រុសអាយុ ៥១ឆ្នាំ ជនជាតិចិន សញ្ជាតិ ខ្មែរ ២.ឈ្មោះ លាង ជៀ LIU JIE ភេទប្រុសអាយុ៤០ ជនជាតិចិន។

តាមសមត្តកិច្ចឲ្យដឹងថា នៅវេលាម៉ោង២២ និង១០នាទីថ្ងៃខែខាងលើ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរ:សេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាប នៅចំណុច ផ្លូវលេខ១១១ សង្កាត់បឹងព្រតលិត ខណ្ឌ៧ មករា រាជធានីភ្នំពេញ។

ក្នុងករណីនេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសវត្ថុតាងសាធាតុញៀនប្រភេទអុិចស្តាសុី (MDMA)ទម្ងន់សុទ្ធ១៩៩៩.០៩ ក្រាម (ជិត២គីឡូក្រាម) ក្រោយមកក៏បន្តចាប់បានបក្សពួកម្នាក់ទៀត ៕

អត្ថបទ៖ ចតុមុខ

Share.