ដល់​ថ្ងៃប្រកួត​ហើយ! ក្រុម​ទាំង ៦​ដែល​បាន​ឡើង​មក​កាន់​វគ្គPlayoff នៃការប្រកួត​កីឡាអេឡិច​ត្រូ​និក​លំ​ដាប់កំពូល​ក្នុង​ប្រទេសកម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang នឹង​ត្រូវ​ប្រកួត​គ្នា​ចាប់​ពី​ថ្ងៃនេះ រហូត​ដល់១៩ ខែឧសភា ឆ្នាំ២០២៤ ដែល​នឹង​ប្រព្រឹត្តិ​ទៅនៅ​ក្នុង​ទី​តាំង​ថ្មីនៅ សាលសន្និបាត ភីអេច​ហ្គ្រេន​ហល (យូរ៉ូ 1 ) PENG HOUTH GRAND HALL។

ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិត​ស្វាញ អស់​រយ:​ពេល ៥សប្ដាហ៍​រួច​មក​ក៏​បាន​រក​ឃើញ​ករុម​ខ្លាំង​ចំនួន ៦​ដែល​នឹង​ត្រូវ​ប្រជែង​គ្នា​នៅ​ក្នុង​វគ្គ Playoff រួម​មាន៖

កម្មវិធីប្រកួតថ្ងៃទី១៦ ឧសភា ២០២៤

  • D-Roar Legends ប៉ះ Duck Rice Esport វេលាម៉ោង ១១:០០នាទីព្រឹក
  • See You Soon ប៉ះ Pro Esports វេលាម៉ោង ១៥:០០នាទីរសៀល
  • ក្រុមចាញ់ប្រកួតទី១ ប៉ះ ក្រុមចាញ់ប្រកួតទី២ វេលាម៉ោង ១៩:០០នាទីយប់


ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុម​ខ្លាំ​ហើយ​បាន​ប្រមូលផ្តុំ​ទៅដោយ​កីឡាករ​អាជីព​ទាំង​ក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន៖ក្រុម SEE YOU SOON, CFU GAMING, BURN X FLASH (FLASH KH), TEAM MAX, D-ROAR Legends, PRO ESPORTS, TEAM SV និងក្រុម Duck Rice Esport។

តារាងចំណាត់ថ្នាក់ ក្រោយ​បញ្ចប់​វគ្គជម្រុះទាំង ៥សប្ដាហ៍៖

គួរ​បញ្ជាក់ថា សម្រាប់ការប្រកួត 2024 MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang ក្រុម​ដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមានប្រាក់រង្វាន់សរុបប្រមាណជា ៣លាន​ដុល្លារ៕

Share.