ក្រសួងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនប្រឆាំងនឹងទម្រង់នៃទណ្ឌកម្មឯកតោភាគីណាក៏ដោយ ដែលមិនមានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ។

លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានធ្វើការឆ្លើយតប បន្ទាប់ពីលោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានព្រមានទីក្រុងប៉េកាំងថា នឹងទទួលរងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើជួយរុស្សីគេចផុតពីការដាក់ទណ្ឌកម្ម។

ចុចអាន៖ ទីប្រឹក្សាលោក បៃដិន ព្រមានថា ចិននឹងប្រឈមមុខនឹងផលវិបាក ប្រសិនបើជួយរុស្សីគេចពីទណ្ឌកម្ម

ជាការឆ្លើយតបទៅនឹងការព្រមានរបស់សហរដ្ឋអាមេរិក និងផលប៉ះពាល់ដែលអាចកើតមានលើសហគ្រាសចិន លោក Gao Feng បាននិយាយថា ការដាក់ទណ្ឌកម្មរបស់អាមេរិកលើប្រទេសរុស្សី គឺអាចបរាជ័យក្នុងការដោះស្រាយបញ្ហាសន្តិសុខ ប៉ះពាល់ដល់ជីវិតរបស់ប្រជាជនក្នុងប្រទេសដែលរងផលប៉ះពាល់ រួមទាំងរំខានដល់ទីផ្សារពិភពលោក ហើយនិងធ្វើឲ្យសេដ្ឋកិច្ច​ពិភពលោកកាន់តែធ្លាក់ចុះ។

លោកបន្ដថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ដើម្បីការពារផលប្រយោជន៍ពាណិជ្ជកម្ម និង សិទ្ធិស្របច្បាប់របស់សហគ្រាសចិន ហើយចិនបេ្ដជ្ញាការពារខ្លួន ប្រសិនបើទីក្រុងវ៉ាស៊ីនតោនផ្ដោតលើក្រុមហ៊ុនចិន។ ជាពិសេសរាល់សកម្មភាពមិនសមហេតុផល របស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងក្រុមហ៊ុនចិន គឺនឹងធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក៕

ប្រភព៖ Chinadaily

Telegram-Troryorng
Share.