ព្រះសីហនុ÷ ជនជាតិចិនម្នាក់ ត្រូវបានរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកចំការចេក ដឹកបញ្ជូនទៅកាន់រាជធានីភ្នំពេញ បន្ទាប់ពីជនរងគ្រោះត្រូវភ្លើងឆេះពេញខ្លួនរបួសធ្ងន់ កាលពីល្ងាច ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៤វេលាម៉ោង ១៧:៣០នាទីល្ងាច ស្ថិតនៅក្នុងចំនុច ភូមិ២ សង្កាត់លេខ ៣  ក្រុង/ខេត្ត ព្រះសីហនុ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះ សណ្ឋាគារ អន្តរជាតិ នៅជាន់ផ្ទាល់ដីបណ្តាលឲ្យខូចខាតសម្ភារ:ប្រើប្រាស់ ក្នុងអគារជាន់ផ្ទាល់ដី ទាំងស្រុង និង បណ្ដាលឲ្យស្លាប់ជនជាតិចិនម្នាកើ ក្រោយបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកខេត្ត ព្រះសីហនុ។

ប្រភពដដែលបន្តថា អគារដែលត្រូវភ្លើងឆេះ ជាប្រភេទសំណង់ អគារសង់អំពីថ្ម មានកម្ពស់១២ជាន់ មានទំហំទទឹង០៦ម៉ែត្រ × បណ្ដោយ ១៥ ម៉ែត្រ។ ចំពោះមូលហេតុដែលបណ្តោលឪ្យឆាបឆេះអគារសណ្ឋាគារនេះ គេនៅមិនដឹងនៅឡើយទេ ដោយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

អត្ថបទ÷ឈុន គីមហៃ

Share.