អ្នក​ម្តាយ​សម័យថ្មី​ក្នុង​យុគសម័យ​ទំនើប គង់ ចាន់​ស្រីមុំ កំពុង​តែមាន​ភាពលេច​ធ្លោរ​យ៉ាងខ្លាំង​នៅក្នុង​វិស័យ​ហ្វេ​សសិន និង​ពិធី​ការិនី ដោយឡែក​វិស័យ​សម្ដែង​ភាពយន្ដ​របស់​អ្នកនាង បាន​ឃ្លាតឆ្ងាយ​ជា​យូរ​មកហើយ។ បើទោះបីជា​មមារ​ញឹក​ជាមួយ​ការងារ​សិល្បៈ និង​របរ​ក្រៅ​សិល្បៈ​យ៉ាងណាក៏ដោយ តែ​តារា​ស្រី​រូបនេះ បាន​បង្ហើប​ថា ខ្លួន​មានបំណង​ចង់បាន​កូនភ្លោះ​តាម​ក្ដី​ស្រ​ម៉ៃ។

យ៉ាងណាក្ដី អ្នកនាង​ធ្លាប់បាន​ទម្លាយ​ថា មុនពេល​មាន ម៉ូ​ម៉ូ អ្នកនាង​ធ្លាប់​ធ្លាប់បាន​ជ្រើសរើស​វិធី​យក​កូនភ្លោះ តាម​បច្ចេកវិទ្យា​ពេទ្យ​ម្តង​រួច​ម្តងមកហើយ តែ​បរាជ័យ​វិញ។

អ្នក​ម្តាយ​សម័យថ្មី បាន​ចែករំលែក​ប្រាប់​មហាជន​តាមរយៈ​ក​ម្ម​វិធី​សម្ភាសន៍​មួយ​ថា តាម​បទពិសោធន៍​ដែល​ទទួល​ការ​ព្រឹក្សា​កាលពីមុន​នោះ ប្រសិនបើ ចង់​បានកូន​តាមបែប​បច្ចេកវិទ្យា​ពេទ្យ​មែន​នោះ គឺ​ពិតជា​ពិបាក ព្រោះ​ត្រូវការ​ពេល​សម្រាក​មើលថែ​ខ្លួន​រយៈពេល​វែង ហើយ​ត្រូវ​ចោលការ​ងារ​ពី ៣ទៅ៤ខែ ទើប​ងាយស្រួល​ក្នុងការ​ជ្រើសរើស​វិធី​នេះ។ អ្នកនាង​ថា ត្រូវ​សម្រាក​បំប៉នកម្លាំង​ខ្លួនឯង​ឱ្យបាន​ច្រើន និង​មិន​បណ្ដោយឱ្យ​ខ្លួនឯង​រង​សម្ពោធ​ពី​ការងារ។

អ្នកនាង​បន្ដថា សម្រាប់​មនុស្ស​ស្រី ពេល​មក​រដូវ​ថ្ងៃទី២ ត្រូវ​ទៅ​ចាក់​មេជី​វិត​ចូល ដោយ​ត្រូវយក​ថ្នាំ​នោះ មកចាក់​ចូលក្នុង​ពោះ​ចន្លោះ​ពី ៣ថ្ងៃ​ទៅ១សប្តាហ៍ ដើម្បីឱ្យ​ស៊ុត​ញី​លូតលាស់​បាន​ច្រើន ព្រោះ​ជាធម្មតា មនុស្ស​ស្រី​សុខភាព​ល្អ អាចមាន​ស៊ុត​ញី២គ្រប់ ឫ​ខ្លះ១គ្រប់ បន្ទាប់មក ពី​គ្រូពេទ្យ​ធ្វើការ​អេកូ​ទំហំ​ស៊ុត​ញី ថា​គ្រាប់​ណាមួយ​ដែល​អាច​យកទៅ​បង្កើតជា​កូន​បាន បន្ទាប់មកទៀត គឺ​គេ​ត្រូវ​បូម​ស៊ុត​ញី ដើម្បី​យកទៅ​បង្កាត់​ជាមួយនឹង​មេជី​វិត​ស្វាមី។ ហើយ​ចំពោះ​ស្វាមី​វិញ​គឺ អាស្រ័យ​ទៅតាម​មនុស្ស ជាក់ស្ដែង​ដូច​លោក សីហា គឺ​ពុំ​ចាំបាច់​ថ្នម​សុខភាព​ពេក​ទេ ដោយសារ​មេជី​វិត​របស់លោក​មាន​សុខ​ភាពល្អ​ស្រាប់​ហើយ។

អ្នកនាង គង់ ចាន់​ស្រីមុំ  បាន​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង​ថា នៅក្នុង​ឆ្នាំ២០២២នេះ អ្នកនឹង​សម្រេច​ក្ដី​ស្រ​ម៉ៃ​គ្រោង​យក​កូនភ្លោះ​ឱ្យ​ទាល់តែ​បាន តែ​នាង​បញ្ជាក់ថា អ្នកនាង​មិន​បង្ខំ​ខ្លួន​ឱ្យមាន​ពេក​ទេ ពោល​គឺមាន​ពេលណា​ពេល​ហ្នឹង​ចុះ។ អ្នកនាង​អះអាងថា បើតាម​គម្រោង​អ្នកនាង​ចង់បាន​កូនភ្លោះ​ស្រី​មួយ ប្រុស​មួយ ហើយក៏​ចង់​បំពេញ​បំណង​របស់​កូនស្រី ម៉ូ​ម៉ូ ដែល​ចង់បាន​ប្អូន​ខ្លាំងណាស់​ផងដែរ៕

Telegram-Troryorng
Share.