សិល្បៈជាតិ៖ ថ្មីៗនេះ សារព័ត៌មានត្រយងបានទទួលដំណឹងមកថា តារាសម្ដែង នី មុនីនាថ ដែលជានាថការីរបាំបុរាណខ្មែរ យល់ព្រមបើកបង្រៀនរបាំបុរាណខ្មែរបង្ហាត់ដល់កុលធីតាខ្មែរគ្រប់រូប ដែលបានទទូចសុំចង់ក្រេបចំណេះដឹងផ្នែករបាំខ្មែរ។

ជាការឆ្លើយតប តារាស្រីរូបនេះបានបង្ហោះសារនៅលើហ្វេសប៊ុកថា «ជំរាបសួរ បងប្អូនទាំងអស់គ្នា អំពីការស្នើសុំឲ្យមានការបើកថ្នាក់របាំបុរាណខ្មែរនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យ ឥឡូវនេះនាងខ្ញុំ នី មុនីនាថ ដែលជានាថការី និង បង្រៀនរបាំបុរាណខ្មែរនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យ ចាប់ពីម៉ោង 2រសៀលទៅ។ ដូច្នេះអ្នកទាំងអស់គ្នា អាចអញ្ជើញមកចុះឈ្មោះចូលរៀនបាន 017326666 (telegram) »។

គួររំលឹកដែរថា កញ្ញា នី មុនីនាថ ត្រូវបានមហាជនឱ្យឈ្មោះថា «តារាទឹកភ្នែក» កញ្ញាធ្លាប់ជាអតីតសិស្សសាលាភូមិវិចិត្រសិល្បៈ​ផ្នែករបាំ និងបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១២។ ហើយក្រោយមកក៏វិឌ្ឍន៍ខ្លួនជាតារាសម្ដែង បានគ្រងតំណែងជាតួឯកដំបូងក្នុងរឿង​​ «រាជនីដួងចិត្ត» ក្នុងស្ថានីទូរទស្សន៍ CTN បន្ទាប់មករឿង «សន្យាស្នេហ៍» និងរឿងល្បីៗជាច្រើនស្នាដៃទៀត៕

ដើម្បីឱ្យកាន់តែជាក់ច្បាស់នឹងលម្អិតអំពីព័ត៌មានការសិក្សាថ្នាក់ពិសេសមួយនេះបន្ថែមទៀត តារាសម្ដែង នី មុនីនាថ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានត្រយងយ៉ាងដូច្នេះ៖

Share.