ព្រះសីហនុ៖ ស្ថិតក្នុងស្ថានភាពទទឹកជោគរងាញ័រញាក់ ងើបចេញពីអូរទឹកស្អុយជនជាតិចិនម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនាព្រលឹមថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ ត្រង់ចំណុចអូអិលវីស្ថិតក្នុងក្រុមបីភូមិ ៤ សង្កាត់លេខ៤ ក្រុងនិងខេត្តព្រះសីហនុដោយបានលើកដៃសំពះស្នើឱ្យ ជួយដល់រូបគាត់និងមិត្តភក្កិម្នាក់ទៀត ដែលត្រូវបានមនុស្សនៅក្នុង casino ហ័ង ហ្គ័ងចាប់ខ្លួនចូលcasinoវិញ។

  ជុំវិញហេតុការណ៍ថាភ្ញាក់ផ្អើលនេះ សាក្សីដំបូងដែលបានឃើញជនរងគ្រោះបានឱ្យដឹងថា នៅព្រលឹមស្រាងៗថ្ងៃទី 17 ខែមិថុនា ខណះពេលចុងភៅរបស់គាត់ងើបចេញពីដំដេកបានប្រទះឃើញមនុស្សប្រុសម្នាក់ក្នុងអូរ ទឹកស្អុយ  ដែលបានដៃសំពះ ក្នុងស្ថានភាពគួរឲ្យអាណិតពន់ពេក ភ្លាមនោះរូបគាត់ ក៏បានទូរសព្ទទៅសមត្ថកិច្ចនិងរថយន្តសង្គ្រោះ មកដឹកទៅកាន់មន្ទីរពេទ្យទាំងឯកចំការចេក។

ប្រភពដដែលបានបន្តថា បន្ទាប់ពីរូបគាត់ជួយសង្គ្រោះនិងដោះដូរសំលៀកបំពាក់ឲ្យជនរងគ្រោះរួចហើយ ជនរងគ្រោះក៏បាននិយាយតាម google translate ថា គាត់គឺជាបុគ្គលិកអនឡាញខុសច្បាប់នៅក្នុងកាស៊ីណូហ័ង ហ្គ័ង ហើយត្រូវបានថៅកែបង្ខាំងមិនឲ្យចាកចេញ នឹងបង្អត់អាហារ ក្រោយពីពួកគាត់សុំលាឈប់ព្រោះរូបគាត់បានផុតកុងត្រា រូបគាត់និងមិត្តភក្តិម្នាក់ទៀត បានសម្រេចចិត្តលោកលួចគាស់បង្អួច លោតចេញមកក្រៅ តែសំណាងអាក្រក់ មិត្តភក្កិរបស់គាត់បានរងដំបូលបាក់ជើងមិនអាចដែលនឹងលូនបាន។

ហើយក៏ត្រូវមនុស្សមួយក្រុម ចាប់យកទៅកន្លែងដើមវិញ។ឯរូបគាត់បានព្យាយាមគេចខ្លួនតាមប្រឡាយទឹករហូតត្រូវបានជួយសង្គ្រោះ។ក្នុង google translate ដដែលបុរសរងគ្រោះបានអំពាវនាវឲ្យសមត្ថកិច្ចជួយរំដោះមិត្តភក្តិរបស់ខ្លួនដែលត្រូវបានខាងកាស៊ីណូចាប់ខ្លួនយកទៅវិញ ជើងនៅរងគ្រោះមានឈ្មោះ bin bin ភេទប្រុសអាយុ 22 ឆ្នាំមានស្រុកកំណើតនៅខេត្តហ្វូណានប្រទេសចិន។

បច្ចុប្បន្នជនរងគ្រោះកំពុងស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យ បង្អែកចំការចេកក្រុងព្រះសីហនុ។ទាក់ទិនទៅនឹងបញ្ហានេះផងដែរ ប្រធានរដ្ឋបាលនៃកាស៊ីណូហ័ង ហ្គ័ង បានបង្ហើបថា ជនរងគ្រោះពិតជាបុគ្គលិកធ្វើការភ្នំបរិវេណកាស៊ីណូពិតមែនប៉ុន្តែមិនមែនជាបុគ្គលិករបស់កាស៊ីណូទេ ជាបុគ្គលិករបស់ថៅកែផ្សេងដែលបានមកជួលកាស៊ីណូដើម្បីបើកអាជីវកម្ម។ចំពោះរឿងនេះសមត្ថកិច្ចបាននឹងកំពុងចូលមកធ្វើការស្រាវជ្រាវនិងស៊ើបអង្កេត ជុំវិញករណីនេះផងដែរ ប៉ុន្តែមកដល់ពេលនេះខាងកាស៊ីណូនៅពុំទាន់អាចទំនាក់ទំនងជាមួយនិងថៅកែរបស់បុរសដែលអះអាងថាជាជនរងគ្រោះបាននៅឡើយទេ។

  លោក សំ ប្រាក់ នាយប៉ុស្តិ៍អារដ្ឋបាលសង្កាត់លេខ 4 បានប្លែកបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានមាល្ងាចថ្ងៃទី 17 ខែមិថុនាដដែលបាទ ជុំវិញការអះអាងរបស់ជនរងគ្រោះថាជាករណីបង្ខាំងមនុស្សមិនមែនជារឿងពិតនោះទេ ព្រោះថៅកែមិនបានបង្ខាំងឡើយ គឺឱ្យបុគ្គលខាងលើចេញចូលសេរីតាមច្បាប់ការងារ តែមិនដឹងយ៉ាងម៉េចបុគ្គលទាំងពីរនេះបានគាស់បង្អួច លោតចុះពីលើអគារហើយអះអាងថាជាករណីបង្ខាងមនុស្សទៅវិញ។បច្ចុប្បន្ន បុរសម្នាក់ទៀតដែលអះអាងថាខាងកាស៊ីណូឃាត់ខ្លួននោះ គឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជាមួយគ្នា។

    ដោយឡែក លោកឧត្តមសេនីយ៍ត្រីណុបបញ្ញាបាន បញ្ជាក់អះអាងថាជុំវិញករណីខាងលើនេះសមត្ថកិច្ច បាននឹងកំពុងធ្វើការហើយ បច្ចុប្បន្នកំពុងស្ថិតក្នុងនីតិវិធី៕

អត្ថបទ៖ ឈុន គឹមហៃ

Share.